adverise with khmeread 2f93d46c00000578 0 image a 17 1450826288652

មេបន​ដ៏​ល្បី​របស់​បារាំង​ដែលថា​លោក​កេ​ណ្ណ​ឌី និង​លោក​ហ្គា​ដា​ហ្វ៊ី​ជា​ម៉ូយ​ប្រចាំ​របស់ខ្លួន​ទទួលមរណភាព​ហើយ​

​ម្ចាស់​ផ្ទះបន​ល្បីឈ្មោះ​បំផុត​របស់​បារាំង អ្នកស្រី Madame Claude ដែលជា​អ្នកផ្តល់​សេវា​ស្រីខូច​ដល់​អតីត​ប្រធានាធិបតី​អាមេរិក លោក John F Kennedy និង មេដឹកនាំ​ផ្តាច់កា​រលី​ប៊ី លោក Muammar Gaddafi បានទទួល​មរណភាព​ហើយ​កាលពី​ថ្ងៃ​ចន្ទ​នៅ​អាយុ ៩២ ឆ្នាំ​។​

​អំឡុង​ទសវត្សរ៍ ១៩៦០ និង ១៩៧០ អ្នកស្រី​បាន​គ្រប់គ្រង​បណ្តាញ​ស្រីខូច​រាប់រយ​នាក់​សម្រាប់​បម្រើសេវា​ផ្លូវភេទ​ដល់​អ្នកនយោបាយ ឥស្សរជន តារាភាពយន្ត និង​អ្នកចម្រៀង​ទូទាំង​តំបន់​អឺរ៉ុប​។ 

​អ្នកស្រី Claude ដែលមាន​ឈ្មោះ​ពិត​ថា Fernande Grudet ធ្លាប់​ធ្វើជា​គិញ​សំងាត់​មួយរូប​ឲ្យ​ចលនា​តស៊ូ​បារាំង​អំឡុង​សង្គ្រាមលោកលើកទីពីរ មុនពេល​បង្កើត​ផ្ទះបន​ទីមួយ​របស់ខ្លួន​នៅ​ទីក្រុង​ប៉ារីស​បន្ទាប់ពី​ចប់​សង្គ្រាម​។ 

​អ្នកនិពន្ធ លោក William Stadiem បាន​លាតត្រដាង​ឈ្មោះ​អតិថិជន​មួយចំនួន​របស់​អ្នកស្រី Claude ក្នុង​សៀវភៅ​ជីវប្រវត្តិ​មួយ​កាលពី​ឆ្នាំមុន ក្នុងនោះ​រួមមាន​លោក Kennedy   លោក​វរសេនីយ៍ Gaddafi និង​ជ័យលាភី​ពានរង្វាន់​អូ​ស្ការ តារាភាពយន្ត​លោក Marlon Brando​។ 

​កាល​អ្នកស្រី Grudet នៅរស់​គាត់​បាន​និយាយថា ប្រធានាធិបតី Kennedy គឺជា​ម៉ូយ​ប្រចាំ​មួយរូប​របស់​អ្នកស្រី និង​មាន​ម្តងនោះ​ធ្លាប់​បានស្នើ​ឲ្យ​អ្នកស្រី​ជួយ​រក​ស្រីពេស្យា​ណា​ដែល​មើលទៅ​ស្រដៀង​នឹង​ភរិយា​របស់លោក​ទៀតផង តែ​ត្រូវ​ឲ្យ "​ស៊ិ​ច​ស៊ី​" ជាង​។ 

​អ្នកស្រី​ធ្លាប់បាន​និយាយទៀតថា "​មានរឿង​ពីរ​ដែល​មនុស្ស​តែង​យកលុយ​ទិញ គឺ​សិច និង​អាហារ​។ ខ្ញុំ​មិនសូវ​ពូកែ​ចំអិន​អាហារ​ទេ​"​។ 

​លោក Stadiem ក៏​អះអាង​ផងដែរ​ថា CIA ធ្លាប់​មក​ជួល​ស្រីពេស្យា​របស់​អ្នកស្រី Claude ដើម្បី​រក្សា​ការលើកទឹកចិត្ត អំឡុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៧៣ ដែល​ទីបំផុត​បាន​ជួយ​ឲ្យ​ការពាក់ព័ន្ធ​របស់​អាមេរិក​ក្នុង​សង្គ្រាម​វៀតណាម​បាន​ឈានដល់​ទីបញ្ចប់​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់