adverise with khmeread 1

​ត្បិត​ថត​សិច តែ​ក៏មាន​បេះដូង​ចេះ​ឈឺចាប់​ដែរ​! តួកុន​សិច​ទាំងនេះ​ស្ទើរ​ក្អួត​ឈាម​ពេល​បាន​អាន Comment របស់​អ្នកគាំទ្រ​

    ​ជាការ​ពិត​ក្នុង​ពិភព​បញ្ចេញមតិ​បែប​សេរីភាព​នៅលើ​បណ្តាញ​សង្គម​គឺជា​កន្លែង​ដែល​ពោរពេញ​ទៅដោយ​ការរើសអើង​ជាតិ​សាសន៍ ការរើសអើង​ផ្លូវភេទ និង​ការគំរាមកំហែង​។ រឿង​ទាំងនេះ​ឧស្សាហ៍​កើតឡើង​នៅលើ​បណ្តាញ​សង្គម​នានា​ដូចជា Twitter, Facebook និង Instagram ជាដើម ដែលជា​កន្លែង​ដែល​មនុស្ស​នាំគ្នា​បាញ់​ដុត​ទៅវិញទៅមក​ឥត​ប្រណី​។​

​    ​ដូច្នេះ​គេ​ក៏​អាចនិយាយបាន​ដែរ​ថា ការបញ្ចេញមតិ​បែប​នោះ​ក៏​អាចមាន​នៅលើ​ប្រអប់​បញ្ចេញមតិ​នៅលើ​វេ​ប​សាយ​អាសអាភាស​ដែរ ជាទី​ដែល​សម្តី​ថោកទាប​បា​តុ​ផ្សារ​បាន​ផ្ទុះឡើង​យ៉ាង​កក្រើក​រួចទៅហើយ​។​

​    ​សំណាងល្អ ដោយ​បង្ហាញមុខ​ចំពោះ​កាមេរ៉ា​រៀងរាល់ថ្ងៃ​មានន័យថា តារា​អាសអាភាស​ទាំងនោះ​មាន​ស្បែ​កមុខ​ក្រាស់​ដើម្បី​ប្រឈមមុខ​នឹង​ការរិះគន់​យ៉ាង​ចាស់ដៃ​ទាំងនោះ​។​

​    ​ដោយ​ធ្វើ​ត្រាប់​តាម​កម្មវិធី "Mean Tweet" របស់​ម្ចាស់​កម្មវិធី​កម្សាន្ត​លោក Jimmy Kimmel ក្រុម​តារា​សិច​មកពី​ផលិតកម្ម Brazzers បាន​ចាប់​ដៃគូ​ជាមួយ​ប៉ុស្តិ៍ Youtube ឈ្មោះ 4YallEntertainment ដើម្បី​អនុញ្ញាត​ពួកគេ​អាន​នូវ Comment នៅលើ​វីដេអូ​របស់​ពួកគេ​នៅលើ​វេ​ប​សាយ PornHub ដោយ​តារា​ខ្លះ​ក៏​សម្តែង​ការ​អាក់អន់ចិត្ត​ដែរ ត្បិត​ពួកគេ​ជាតា​រា​សិច តែ​ក៏មាន​បេះដូង​ចេះ​ឈឺចាប់​ដែរ​៕

 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់