adverise with khmeread 40f320cb 9459 45e4 b319 46fef86cadf9

រថយន្ត​ដឹក​ស្រា​បៀ​អង្គរ បុក​រថយន្ត​មន្ទីរ​សាធារណការ​ខេត្តកណ្តាល​ ដែលកំពុង​ជួសជុល​ផ្លូវ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ បង្កឡើង​ដោយ​រថយន្ត​ធុង​ធំ​ស្រា​បៀ​អង្គ​របុក​រថយន្ត​កំពុង​ជួសជុល​ផ្លូវ​របស់​អង្គភាព​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ទាំង​២​ ​និង​បង្ក​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ​៣​នាក់​រងរបួស។​

    គ្រោះថ្នាក់​ស្ថិតនៅ​ចំណុច​ភូមិ​តាំង​ឫស្សី ឃុំរ​ការ​ជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល លើផ្លូវ​ជាតិ​លេខ​៨​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣១-៣២ បង្កឡើង​ដោយ​រថយន្ត​ស្រា​បៀ​អង្គរ​ម៉ាក​ Fuso​ ប្រភេទ​ដឹកទំនិញ​ធំ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ព្រះសីហនុ ​3A-2818 អ្នកបើកបរ​មិនត្រូវ​បាន​ស្គាល់ឈ្មោះ​ដោយ​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

    ដោយមាន​ការធ្វេសប្រហែស​ក៏បាន​បុក​ជាមួយ​រថយន្ត​ម៉ាក ​Frontie ពណ៌​ស​ពាក់​ស្លាក​លេខ​កណ្ដាល ​2A-7560 បើកបរ​ដោយ​ឈ្មោះ  លឹម សម្រស់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សំណាញ់ ឃុំ​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ខណៈ​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​រួម​ដំណើរ​មាន​គ្នា​៣​នាក់​គឺមាន​ឈ្មោះ​ យិន ចន្ថា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ត្រូវ​រងរបួស​ធ្ងន់​បាក់ជើង​ផ្នែក​ខាងស្ដាំ កៀប​ជាប់​ក្នុង​រថយន្ត ជនរងគ្រោះ​រស់នៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​ទ្រាល ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

    ឈ្មោះ​ឡុ​ច ស្រី​ឡា​ច ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រងរបួស​ស្រាល រស់នៅ​ភូមិ​-​ឃុំ​ចំបក់ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ឈ្មោះ ជា អូន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រងរបួស​ស្រាល រស់នៅ​ភូមិ​ចំបក់ ឃុំ​ស្រ​យ៉ូ​វ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​រថយន្ត​ដែល​ខូចខាត​ទាំង​២​គ្រឿង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់