adverise with khmeread B97860e1 a604 4a28 91fa 84ac61904291

អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​អណិកជន​ខ្មែរ​-​បារាំង​ពីរ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង កង​រាជ​ធា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ករណី​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច បន្ទប់​លេខ​១៧០៩ ជាន់​ទី​១៧ ខុន​ដូ De Castle Royal ផ្លូវ​២៨៨ ភូមិ​៣ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំកា​មន នៅវេលា​ម៉ោង​៣​ និង​២៥​នាទី រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦។​

    សមត្ថកិច្ច បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​រាជធានី បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដែលជា​អណិកជន​ខ្មែរ​មកពី​ប្រទេស​បារាំង ដែល​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ ​វត្ថុតាង​ចាប់យក​រួមមាន​ ៖ ១.ម៉្សៅក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់, ២.ជញ្ជីង​ថ្លឹង ចំនួន​០១​គ្រឿង និង​ប្រដាប់​ជក់​គ្រឿងញៀន​មួយចំនួន។​

    ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​ពួកគេ​ទាំង​២​នាក់​នៅឡើយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់