adverise with khmeread 1

Zidane ទទូច​ឱ្យ​កូនក្រុម​ប្រឹងប្រែង​ដើម្បី​ទទួល​ជ័យជម្នះ​

​    ​មុននឹង​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ក្នុង​រាត្រី​នេះ លោក Zinedine Zidane បាន​ប្រាប់​កូនក្រុម​របស់លោក​ថា ប្រសិនបើ​ចង់​ចាក​ចេញពី​ទីក្រុង​មី​ឡង់​ជាមួយ​ពានរង្វាន់​ក្នុង​ដៃ ពួកគេ​ត្រូវតែ​ប្រឹងប្រែង​ធ្វើការ​ឱ្យបាន​ហ្មត់ចត់​នៅក្នុង​ការប្រកួត​ជាមួយ Atletico Madrid​។​

​    ​ក្រុម​ទាំងពីរ​មាន​ប្រវត្តិ​ជួបគ្នា​ថ្មី​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​ពីរ​នៅក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ ជាមួយនឹង​លទ្ធផល​ជ័យជម្នះ​បាន​ទៅលើ Real Madrid នៅក្នុង​ទីក្រុង​លី​ស​ប៊​ន ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ក្នុង​ឆ្នាំ ២០១៤​។​

​    ​ទោះបីជា​ទម្រង់​លេង​បែប​កម្លាំង​របស់ Alt. Madrid ត្រូវបាន​ទទួលស្គាល់ថា​មាន​ឥទ្ធិពល Zidane មិន​រំពឹងថា​ការប្រកួត​នេះ​នឹង​ធ្លាក់​ទៅក្នុង​ស្ថានភាព​ស្វិតស្វាញ​នោះទេ ផ្ទុយ​មកវិញ​ការប្រកួត​ហ្នឹង​គឺ​ទាមទារ​ឱ្យមាន​ការប្រឹងប្រែង​ពី​សំណាក់​កីឡាករ​នៃ​ក្រុម​នីមួយៗ​។​

​    ​Zidane បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​ខ្ញុំ​គិតថា​វា​នឹង​ក្លាយទៅជា​ការប្រកួត​ដ៏​លំបាក​មួយ​។ ប៉ុន្តែ​ពិបាក ឬក៏​កម្លាំងបាយ​? ទេ​! ខ្ញុំ​គិតថា​វា​នឹងមាន​ការលំបាក​ខ្លាំងណាស់ ជាការ​ពិត ប៉ុន្តែ​យល់​ច្បា​ល់​គ្រប់គ្រាន់​ហើយ​សម្រាប់​បញ្ហា​មួយ​នេះ ហើយ​ក៏បាន​ត្រៀមខ្លួន​ស​ម្រា​ប់​វា​ផងដែរ​។ វា​នឹង​ក្លាយទៅជា​ការប្រកួត​ដ៏​ស្មុ​គ្រ​ស្មាញ​មួយ ប៉ុន្តែ​យើង​យល់​ពី​វា និង​បានរៀបចំ​ដើម្បី​វា​ហើយ​។ ប៉ុន្តែ​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ វា​ជា​រឿង​ដ៏​សាមញ្ញ​មួយ​ទេ​ដែល​ត្រូវមាន​បញ្ហា​ចម្រូងចម្រាស​នៅក្នុង​ការប្រកួត​មួយ​នោះ​។ អ្នក​ត្រូវតែ​ស៊ូទ្រាំ​ដើម្បី​ជ័យជំនះ​។​

​    ​"​សរុប​ជារួម យើង​មានការ​ការពារ​យ៉ាង​ល្អ​ពេលដែល​យើង​មិនមាន​បាល់​ជាប់​នឹង​ជើង​។ ហើយ​អ្វីដែល​សំខាន់ យើង​មាន​អាវុធ​វាយប្រហារ​របស់​ពួកយើង​។ ប៉ុន្តែ​អ្វីដែល​យើង​ត្រូវធ្វើ​នៅ​ថ្ងៃ​សៅរ៍​នេះ គឺ​រត់ រត់​ហើយ​រត់​ទៀត​។ ប្រសិនបើ​យើង​ចាញ់​នោះ វា​នឹង​មិនមែនជា​ភាពបរាជ័យ​មួយ​នោះឡើយ ខណៈ​មកទល់ពេលនេះ​គ្មាន​នរណា​អាច​ប្រឹង​ដូច​យើង​នៅឡើយ​ទេ​។ បរាជ័យ​អាច​កើតឡើង​ជាមួយនឹង​ឥរិយាបថ​របស់​យើង និង​ការដែល​មិនអាច​បង្ហាញ​អំពី​សមត្ថភាព​របស់​យើង​ឱ្យ​បានល្អ​"​។​

​    ​ទីក្រុង Milan នឹង​ក្លាយទៅជា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​របស់ Zidane ក្នុងនាម​ជា​គ្រូបង្វឹក Real Madrid បើទោះបីជា​កាលពី​អតីតកាល​គាត់​ធ្លាប់បាន​ចូល​លេង​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​អ៊ឺរ៉ុប Champions League ក្នុងនាម​ជា​កីឡាករ​មួយរូប​ក៏ដោយ ក៏​វា​ប្រហែលជា​មិនមាន​អារម្មណ៍​ខុសប្លែក​ពីគ្នា​នោះឡើយ​នៅក្នុង​បទពិសោធន៍​ទាំងពីរ​ដែល​គាត់​មាន​នេះ​៕

 

adverise with khmeread
ប្រភព៖ Marca

មតិយោបល់