adverise with khmeread Untitled 1

តែ​ទឹកខ្ទិះ​នេះ​នៅ​ថៃ​លក់​មួយ​កែវ ៣,២៥ ដុល្លារ តែ​រូបមន្ត​ធ្វើ​រាក់​កំភែល​

​    ​ថ្ងៃ​ចុង​សប្តាហ៍​នេះ លោកអ្នក​អាច​រីករាយ​ក្រេប​យក​បទពិសោធន៍​នៃ​វិធី​ធ្វើ​តែ​ទឹកខ្ទិះ​បែប​ថៃ ដែលមាន​រសជាតិ​ឆ្ងាញ់​ឥត​គណនា​។ តែ​នេះ​គឺ​គេ​លក់​ក្នុង​មួយ​កែវ ៣,២៥ ដុល្លារ ចំណែកឯ​គ្រឿងផ្សំ​និង​វិធី​ធ្វើ​គឺ​ងាយស្រួល​ជាង​ការគិត​ទៅទៀត​។ 

​    ​*​គ្រឿងផ្សំ​៖
​    ​- តែ​ខ្មៅ ឬ​តែ​ក្រហម ៨០ ក្រាម​
​    ​- ទឹក ៩៦០ មិ​លី្ល​លីត្រ​
​    ​- ស្ករស ១៥០ ក្រាម​
​    ​- ខ្ទិះដូង​, ទឹកដោះគោ​ខាប់​, ទឹកដោះគោឆៅ (​រួមបញ្ចូល​គ្នា​) ២៤០ មិ​លី្ល​លីត្រ​។​
​    ​- ទឹកកក​

​    ​* របៀប​ធ្វើ​៖
​    ​- ដាំទឹក​ឱ្យ​ពុះ ហើយ​បង់​តែ​ចូលក្នុង​ទឹក​ពុះ​នោះ​។ ហើយ​បង់​ស្ករស កូរ​ឱ្យ​សព្វ រយៈពេល ៣ នាទី​រួច​ស្រង់​កាក​តែ​ចេញ​។​
​    ​- ទុក​ទឹកតែ​នោះ​ឱ្យ​រៀង​ត្រជាក់​ក្នុង​រយៈពេល​៣០​នាទី​
​    ​- គ្រាន់តែ​យក​ទឹកតែ​លាយ​ជាមួយ​ខ្ទិះដូង​, ទឹកដោះគោ​ខាប់​, ទឹកដោះគោឆៅ ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ ThaiDrinker

អ្នកនឹងចូលចិត្ត

មតិយោបល់