adverise with khmeread 2a4bbefc00000578 3152208 image m 22 1436282829235

ផ្ទះ​ជាប់​ច្រាំង​ថ្ម​មិនគួរ​ឱ្យ​ជឿ​នេះ​នឹង​ក្លាយជា​ការពិត បន្ទាប់ពី​មាន​មនុស្ស​ម្នាក់​ចេញមុខ​ចេញ​លុយ​សម្រាប់​គម្រោង​នេះ​

    ​គម្រោង​ស្ថាបត្យកម្ម​ឈ្មោះថា Ultimate Bond Villain Lair នឹងត្រូវ​សាងសង់​ក្នុងប្រទេស​លី​បង់ បន្ទាប់ពី​ការ​រចនា​របស់ខ្លួន​ល្បីល្បាញ​កាលពី​ឆ្នាំមុន​។​

​    ​មហិច្ឆតា​ស្នាដៃ​ស្ថាបត្យកម្ម​នេះ​គឺ​ត្រូវបាន​គេ​ហៅថា Casa Brutale ហើយ​វា​ដំបូង​ឡើយ​ត្រូវបាន​រចនា​សម្រាប់​ច្រាំង​ថ្ម​មើល​ទេសភាព​សមុទ្រ Aegean ក្នុងប្រទេស​ក្រិ​ក​ប៉ុណ្ណោះ​។​

​    ​ទោះយ៉ាងណា បន្ទាប់ពី​ភ្ញៀវ​ម្នាក់​បានឃើញ​រូបភាព​រចនា​លើ​អន​ឡាញ ឥឡូវ​វា​នឹង​ក្លាយជា​ការពិត​នៅ​កម្ពស់ ១៦០០ ម៉ែត្រ​ពី​ផ្ទៃសមុទ្រ​នៅលើ​ច្រាំង​ថ្ម​មួយ​ក្នុងប្រទេស​លី​បង់​ឯណោះ​វិញ​។​

​    ​លក្ខណៈពិសេស​នៃ​សំណង់ Casa Brutale គឺ​វា​មាន​ជាន់​ផ្ទាល់​ដី និង​កន្លែង​រត់គេច​ពេល​មាន​អាសន្ន​។ ម្ចាស់ផ្ទះ​ត្រូវ​ដើរ ៥០ កាំ​ទើប​ទៅដល់​ជាន់​ក្រោម ហើយ​អាច​គយគន់ និង​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយនឹង​ទេសភាព​សមុទ្រ Aegean​។​

​    ​ផ្ទះ​នេះ​មាន​បន្ទប់​គេង​ម្ចាស់​ផ្ទះមួយ និង​ភ្ញៀវ​មួយ​។ ហើយ​សាងសង់ឡើង​ដោយ​បេតុង ឈើ និង​កញ្ចក់​។ ផ្ទៃ​ខាងលើ​ជា​កញ្ចក់​មាន​ហាង​ទឹកធំ​មួយ​។ ហើយ​កន្លែង​ផ្សេងៗ​ទៀត​រួមមាន​តុ កៅអី បន្ទប់ទឹក​មួយ និង​បន្ទប់​ផ្ទុក​អីវ៉ាន់​មួយ​៕

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់