adverise with khmeread 1

Myolie Wu ចេញមុខ​ឆ្លើយតប​បន្ទាប់ពី​ស្វាមី​ត្រូវគេ​ចោទថា​លួច​សា​ហាយ​ស្មន់​ជាមួយ​មិត្ត​សិច​ស៊ី​របស់គាត់​

​    ​ស្វាមី​របស់ Myolie Wu លោក Philip Lee ត្រូវបាន​ចោទប្រកាន់ថា​បាន​សា​ហាយ​ស្មន់​ជាមួយ​មិត្តភក្តិ​ស្រី​ដ៏​សិច​ស៊ី​របស់ Philip Lee​។​

​    ​យោងតាម​វេ​ប​សាយ Jaynestars បាន​រាយការណ៍​ថា គាត់​ត្រូវបាន​គេ​ចោទប្រកាន់​ផិតក្បត់ បន្ទាប់ពី​គាត់​បានធ្វើ​ដំណើរ​កម្សាន្ត​ជាសម្ងាត់​មួយ​ទៅកាន់​តៃវ៉ាន់ ជាមួយ​មិត្តភក្តិ​ស្រី​ដ៏​គួរឱ្យ​ទាក់ទាញ​របស់គាត់​។​

​    ​បន្ទាប់មក​ក៏មាន​សេចក្តីរាយការណ៍​បន្ថែម​ថា Myolie ក៏បាន​ធ្វើដំណើរ​ទៅកាន់​តៃវ៉ាន់​តាម​ពួកគេ​ភ្លាមៗ​ផងដែរ សម្រាប់​ដំណើរ​ទស្សនកិច្ច​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​។​

​    ​ទោះជា​យ៉ាងណាក្តី ប្តី​ប្រពន្ធ​ទាំងពីរ​ក៏បាន​រិះគន់​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ សម្រាប់​ការជ្រៀតជ្រែក​រឿង​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​

​    ​យោងតាម​វេ​ប​សាយ Asian E-News Portal បានឱ្យដឹងថា Myolie យល់ឃើញថា​ការចោទប្រកាន់​នេះ​គឺ​ពិតជា​គួរឱ្យ​អស់សំណើច​ណាស់ ខណៈដែល​នាង​ធ្លាប់​ស្គាល់​មិត្តភក្តិ​ស្រី​របស់គាត់ ហើយ​វា​នឹងមិន​មាន​ផលប៉ះពាល់​ដល់​មិត្តភាព​របស់​ពួកគេ​នោះឡើយ​។​

​    ​នាង​បាន​និ​យា​យា​ថា "​សូម​ជឿជាក់​ចំពោះ​សេចក្តីស្រឡាញ់ និង​ចៀសវៀង​ពី​ការប៉ាន់ស្មាន​! យើង​ជា​មិត្ត​ល្អ ហើយ​នាង​បាន​រៀបការ​រួចហើយ​។ ខ្ញុំ​ទុកចិត្ត​លើ​ប្តី​របស់ខ្ញុំ ១០០%"៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់