adverise with khmeread 2

តារាកំប្លែងចាស់វស្សា ប៊ីល ខូសប៊ី ប្តឹងតារាបង្ហាញម៉ូដ បេវើលី ចនសិន ពីបទបរិហារកេរ្តិ៍

            តារាកំប្លែងអាមេរិក ប៊ីល ខូសប៊ី ដែលរងការចោទប្រកាន់ពីបទ​រំលោភបំ​ពាន​ផ្លូវ​ភេទពីសំណាក់ស្ត្រីជាច្រើននៅក្នុងវិស័យកម្សាន្តនិងបង្ហាញម៉ូត​នាពេល​ថ្មី​ៗ​នេះ បានសម្រេចចិត្តដាក់ពាក្យ​ប្តឹង​តប​ ដើម្បីស្តាកិត្តិយសរបស់លោកឡើង​វិញ។

        កាលពីថ្ងៃច័ន្ទ លោក ប៊ីល ខូសប៊ី បាន​ប្តឹងតារាបង្ហាញម៉ូត​ម្នាក់ឈ្មោះ បេវើលី ចនសិន (Beverly Johnson) ពី​បទ​បរិហារកេរ្តិ៍​និងបង្កការឈឺចាប់ផ្លូវ​ចិត្តចំពោះលោក ហើយ​នាងគឺជា​ស្ត្រីទី២​ហើយ​ដែលលោក ប៊ីល ខូសប៊ី បាន​ប្តឹង​។

        នាង ចនសិន ជា​ស្ត្រីម្នាក់ក្នុងចំណោម​ស្រ្តី​ជា​ច្រើន​ដែល​បាន​អះអាងថា លោក ខូសប៊ី បាន​ដាក់​ថ្នាំ​ ហើយ​ពេលខ្លះ​ បានរំលោភបំពាន​ផ្លូវភេទ​របស់ពួក​គេ​។នាង ចនសិន បាន​ជួបលោក ខូសប៊ី នៅក្នុងកម្មវិធី​សម្តែង​មួយ​ដែល​នាង​ដើរ​តួ​អង្គតូចតាច​ក្នុង​កម្មវិធីកម្សាន្ត “The Cosby Show” កាលពីទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​​ត្រូវ​បាន​អញ្ជើញ​មកផ្ទះ​របស់លោក ខូសប៊ី នៅ​ក្រុងញូវយ៉ក​ ដើម្បីហាត់​សម​មុន​ពេល​ថតឈុតសម្តែង ហើយ​ថា នាងរងការរំលោភ​បំ​ពាន​នៅ​ពេល​នោះ។

 តាមពាក្យបណ្តឹងដែលបាន​ប្តឹងនៅ​តុលាការកំពូល​ក្រុងឡូសអែនជើ​ឡេស​ ខូសប៊ី បាននិយាយថា រឿងរ៉ាវទាំងនេះគឺជា​ការភូតកុហក់ ហើយ​លោក​ទាម​ទារ​ឲ្យ​មាន​ការ​ជម្រះក្តីដ៏យុត្តិធម៌មួយ៕

adverise with khmeread

មតិយោបល់