adverise with khmeread 1

អ៊ីចឹង​ផង​! Lamborghini តម្លៃ ១,៥​លាន​ដុល្លារ​របស់ Li Yifeng រង​ការខូចខាត ប៉ុន្តែ​អ្នកគាំទ្រ​សប្បាយចិត្ត​ដែល​មុខមាត់​សង្ហារ​របស់គាត់​មិនមាន​រងរបួស​

​    ​តារា​សម្តែង​ជនជាតិ​ចិន​ដ៏​មាន​ប្រជាប្រិយភាព Li Yifeng បានទទួល​រងគ្រោះថ្នាក់​ចរាចរណ៍​មួយ​ជាមួយនឹង​រថយន្ត​ទំនើប Lamborghini របស់គាត់​នៅក្នុង​ទីក្រុង​ប៉េកាំង​កាលពីពេល​ថ្មីៗ​នេះ​។​

​     ទោះបីជា Lamborghini តម្លៃ ១,៥​លាន​ដុល្លារ​របស់គាត់​បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ បណ្តា​ប្រិយមិត្ត​បានបង្ហាញ​សេចក្តី​រីករាយ​ដែល​មុខមាត់​ដ៏​សង្ហារ​របស់​តារា​សម្តែង​វ័យ ២៩​ឆ្នាំ​រូបនេះ​បានគេច​ផុតពី​គ្រោះថ្នាក់​។​

​    ​យោងតាម​វេ​ប​សាយ JayneStarz បានឱ្យដឹងថា ប្រិយមិត្ត​ម្នាក់​បាន​និយាយថា "​ដរាបណា​មុខមាត់​របស់គាត់​មាន​សុវត្ថិភាព វា​ពិតជា​ពិសេស​ណាស់​"​។​

​    ​យ៉ាងណាមិញ អាជ្ញាប័ណ្ណ​រថយន្ត Lamborghini បណ្តោះអាសន្ន​របស់ Yifeng ត្រូវបាន​គេ​រាយការណ៍​ថា​ក៏បាន​ផុតកំណត់​ផងដែរ មុន​ពេលដែល​ឧបទ្ទវហេតុ​មួយ​នេះ​បានកើត​ឡើង​។​

​    ​ពាក្យ​ចចាមអារ៉ាម​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ដែល​បាន​អះអាងថា Yifeng ប្រហែលជា​បើកបរ​នៅក្នុង​ស្ថានភាព​ស្រវឹង ទើប​បង្កើនល្បឿន​លឿន​ដូច​នោះ​។​

​    ​បន្ទាប់ពី​ប៉ូលិស​មកដល់​កន្លែងកើតហេតុ Yifeng មិន​ទទួលយក​ការធ្វើ​តេស្ត​អាកុល​ដើម្បី​កំណត់ថា​តើ​គាត់​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​បាន​នោះឡើយ​។​

​    ​Yifeng នឹងត្រូវ​ពិន័យ​ប្រាក់​ចំនួន ២០០​យន់ (៣០,៤៦​ដុល្លារ​) ហើយ​អាជ្ញាប័ណ្ណ​របស់គាត់​នឹងត្រូវ​កាត់ ១២​ពិន្ទុ​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នេះ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់