adverise with khmeread Ad 207832628

ដំរី​ដែល​ចាស់​ជាងគេ​ក្នុង​ពិភពលោក​ស្លាប់​នៅ​ទីក្រុង​តូ​ក្យូ​

​    ​ដំរី​មួយ​ក្បាល​ដែល​រស់នៅក្នុង​សួនច្បារ​រយៈពេល ៦៧ ឆ្នាំ បាន​ស្លាប់​នៅ​អាយុ ៦៩ ឆ្នាំ​។​

​    ​Hanako ត្រូវបាន​គេ​ដាក់ឈ្មោះ​ជា​ដំរី​ដែល​រស់នៅ​បានយូរ​ជាងគេ​ក្នុង​ពិភពលោក បន្ទាប់ពី​ចំណាយពេល​រស់នៅ​អស់​រយៈពេល ៦ ទសវត្សរ៍​ម្នាក់ឯង​ក្នុង​សួនសត្វ Inokashira Park ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​    ​ដំរី​ញី​ត្រូវបាន​ប្រទេស​ថៃ​ប្រគល់​ជា​កាដូ​ជូន​ជប៉ុន​ក្នុង​ឆ្នាំ ១៩៤៩ និង​មុន​នោះបាន​រស់នៅ​ប្រទេស​ថៃ​អស់​រយៈពេល ២ ឆ្នាំ​។​

​    ​ដំរី​នេះ​ស្លាប់​ដោយ​ស្ងប់​សុខ​ដោយសារ​ចាស់ជរា​ពេក​។ នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ Hanako កាន់តែ​ខ្សោយ និង​ពិបាក​ស៊ី​ចំណី​។​    ​

​    ​Hanako ត្រូវបាន​តំណាង​ជា​និមិត្តរូប​មួយ​នៃ​សន្តិភាព​ប្រទេស​ជប៉ុន​និង​ការរីកលូតលាស់ បន្ទាប់ពី​សង្គ្រាមលោក​លើ​ទី ២៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់