adverise with khmeread Rob and cunningham

Josie Cunningham ប្រកាសថា នាងនឹងធ្វើខ្លួនឲ្យទៅជាតារាសិចដ៏ល្បីម្នាក់

          ឃ្លីបវីដេអូ​មិនទាន់ចាក់ផ្សាយ​របស់ Josie Cunningham បាន​លេច​ឡើង។

          Cunningham វ័យ​២៤​ឆ្នាំ​ ដែល​ធ្លាប់ត្រូវ​បាន​គេចាត់ទុក​ជា​ស្ត្រីដែល​គេ​ស្អប់​បំផុត​របស់​អង់គ្លេស​នោះ បាន​ប្រកាសថា នាងនឹងធ្វើ​ខ្លួនជា​តារា​សិច​ល្បីបំផុត​នៅ​ប្រទេសអង់គ្លេស។

          លោកស្រី Rob Cooper ជាម្តាយ​និងជាអ្នក​ចាត់ការ​របស់​ Cunningham មាន​ជម្លោះ​ជា​មួយ នាងជុំវិញ​របៀបដែលនាង​ដោះស្រាយ​បញ្ហាអាជីព​នៅពេល​នាង​បង្ហើបប្រាប់ថា នាង​ប្តេជ្ញាចិត្ត​ចាប់ផ្តើម​អាជីពក្នុង​ឧស្សាហកម្ម​ភាព​យន្ត​សិច។ ប៉ុន្តែ​លោកស្រី Cooper បាន​ព្រមាន​នាងថា អាជីព​តួកុនសិច​នឹងជះ​ឥទ្ធិ ពល​អាក្រក់ចំពោះ​កូន​ៗ​របស់នាង។

          នៅក្នុង​វីដេអូឃ្លីបដែល​កាសែត​ The Sun ទទួល​បាន​នោះ Cunningham ជំទាស់ថា “​រាល់​លើក​ ខ្ញុំព្យាយាម​និង​ជួយ​ខ្លួន​ឯង​​ខ្ញុំ​តែង​តែជួប​ឧបសគ្គ​ ហើយ​ឧបសគ្គ​នោះ​គឺ​ម៉ែនេះតែម្តង”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់