Ee49d466 6990 4847 891e b84215dd53ef

បើក​ម៉ូតូ​បុក​ខឿន​ទាំង​ថ្ងៃ​ ស្លាប់​ម្នាក់ ​របួស​២​នាក់​

    កែប ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ពណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ស្លាក​លេខ 1DG-6495 ជិះ​ឌុប​គ្នា​ប្រុសៗ​ចំនួន​៣​នាក់ បើក​ទៅបុក​ខឿន​ផ្លូវ ត្រង់ចំណុច មុខ​មន្ទីរ​ពន្ធដារ​ខេត្ត​កែប បណ្តាលឱ្យ​បុរស​ម្នា​ក់បាន​ស្លាប់​និង​បុរស​២​នាក់​ទៀត របួស​ធ្ងន់ធ្ងរ​នៅ​ថ្ងៃទី​២៨ ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ និង​១០​នាទីព្រឹក។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ទាំង​៣​មានឈ្មោះ​ទី​១-​ឈ្មោះ ឌឹ​ម ចក់ អាយុ៣៤​ឆ្នាំ នៅ​ភូមិ ក្តា​ពុក ឃុំ សេនា​ឧ​ត្ត​ម ស្រុក​ព្រះស្តេច ​ខេត្ត ព្រៃវែង (​របួសធ្ងន់​),​ ជនរងគ្រោះ​ទី​២-​ឈ្មោះ សឿន ថេ​ន អាយុ​២៤ ឆ្នាំ ភូមិ ជ្រៃ ឃុំ នគ​រាជ ស្រុក ព្រះស្តេច ខេត្តព្រៃវែង (​របួសធ្ងន់​) ​និង​
​ជនរងគ្រោះ​ទី​៣-​ឈ្មោះ អ៊ុ​ល វុទ្ធី អាយុ ២៦​ឆ្នាំ នៅ​ភូមិ ស្វាយ​អណ្តូង ឃុំ កោះ​ស្តៅ ស្រុក​ពាម​ជ័រ ខេត្ត ព្រៃវែង (​ស្លាប់​)។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កនលែងកើតហេតុ​ជួយ​ធ្វើ​អន្តរាគមន៍ តាម​ជំនាញ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់