adverise with khmeread D4d9ee81 2dc6 46f3 a08c d6e107bd8836

លួច​ទូរ​ស័​ព្ទ​ភ្ញៀវ​វ​ទេសចរណ៍​ជនជាតិ​បារាំង​ជាប់​ខ្នោះ​ប៉ូលិស​

    បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ឃាត់ខ្លួន​នា​ព្រឹក​ថ្ងៃទី​២៨ ​ឧសភា​ ឆ្នាំ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួ​ចក​ទូរស័ព្ទដៃ​របស់​អ្នក​ទេសចរណ៍​ជនជាតិ​បារាំង​នៅ​រមណី​ដ្ឋា​ន​ភ្នំ​សំពៅ ហើយ​បាន​ប្រគល់ជូន​ភ្ញៀវ​វិញ​នា​ព្រឹក​ថ្ងៃ​ដដែល។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី២៧ ​ឧសភា​ ឆ្នាំ២០១៦ ម៉ោង៤ល្ងាច​ជនបរទេស​ឈ្មោះ នី​កូ​ឡា​ ​ធី​ប៊ូ ​(Nicola Thibault)​ អាយុ​២១ឆ្នាំ​ជនជាតិ​បារាំង​បាន​បាត់​ទូរស័ព្ទ​ ​iPhone4​ ពណ៌​ស ​មួយគ្រឿង​នៅ​តូប​លក់​យីហោ​"​លី​ហាប់​ជើងភ្នំ​សំពៅ​"​ក្នុង​ដំណើរ​កំសាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​សំពៅ ខេត្តបាត់ដំបង។​

    ក្រោយ​ទទួល​ព័ត៌​មាន​ ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ប៉ែន​​ សុ​ភ័ក្តិ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំណ​នៅ​ភូមិ​ភ្នំ​សំពៅ​កើត ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​ ដោយ​ដកហូត​វត្ថុតាង​ទូរស័ព្ទដៃ​១​គ្រឿង​។​

    លុះដល់​ព្រឹក​ថ្ងៃទី២៨ ឧសភា​ ឆ្នាំ​២០១៦ ​ប៉ូលិស​បានប្រគល់​វត្ថុតាង​ជូន​ជនរងគ្រោះ​វិញ ហើយ​ជនរងគ្រោះ​បាន​សរសេរ​លិខិត​ថ្លែងអំណរគុណ​ដល់​ប៉ូលិស​ដែល​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ​។​

    ករណីនេះ​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់