adverise with khmeread 4463a7ec ea06 4540 aadb 44acef39d8d7

លួចបាន​ម្តង​ញ៉ាម​មក​លួច​ម្តងទៀត​ត្រូវ​ជាប់​ខ្នោះ​

    កំពង់ចាម ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​អំពើ​លួច​ត្រូវបាន​ម្ចាស់​គេ​ទាន់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦​វេលា​ម៉ោង១២ ​និង​៣០​នាទី ​នៅ​ភូមិ​ត្នោត​តា​សាយ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់  ខេត្តកំពង់ចាម។​

    ប៉ូលិស​និយាយថា មាន​ករណី​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​កើតឡើង​ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ឈ្មោះ​ គាង លាង​ហ៊ុយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ហាន់ជ័យ ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម បាន​ចូលទៅ​ក្នុងផ្ទះ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​របស់​ឈ្មោះ ខេង ស៊ី​ឡុ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ​ពេលចូលដល់​ក្នុងផ្ទះ​តែ​ត្រូវ​ម្ចាស់ផ្ទះ​ស្រែក​ហើយ​ចាប់ខ្លួនបាន​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

    សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦​វេលា​ម៉ោង​១៤​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ខេង ស៊ី​ឡុ​ន មាន​ជនសង្ស័យ​បាន​វាយ​ និង​គាស់​បំបែក​បង្អួច​កញ្ចក់​ចូល​លួច​សម្ភារៈ​ដូចជា​ប៉ុ​ស​ផ្សា​ដែក​១​គ្រឿង​និង​ម៉ូ​ទ័​រ​ស្វាន​០១​គ្រឿង​។​

    តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ​គាង លាង​ហ៊ុយ​ បាន​ឆ្លើ​យ​សារភាព​ថា កាលពី​ថ្ងៃទី​០៤ ​ឧសភា​ ឆ្នាំ​២០១៦​ខ្លួន​ពិតជា​បាន​វាយ​បំបែក​កញ្ចក់​បង្អួច​ហើយ​ចូល​លួច ប៉ុ​ស​ផ្សា​ដែក ​និង​ម៉ូ​ទ័​រ​ស្វាន​ពិតប្រាកដ​មែន និង​នៅ​ថ្ងៃទី​២៨​ ឧសភា​ ឆ្នាំ​២០១៦ ​ខ្លួន​បាន​ចូលទៅក្នុង​ផ្ទះ​បំណង​លួច​ទ្រព្យសម្បត្តិ​ទៀត​តែ​ត្រូវ​ម្ចាស់ផ្ទះ​គេ​ទាន់​ចាប់បាន​ហើយ​ប្រគល់​មកឱ្យ​សមត្ថកិច្ច​តែម្តង​។ ​ប៉ុ​ស​ផ្សា​ដែក​ និង​ម៉ូ​ទ័​រ​ស្វាន​ជនសង្ស័យ​យកទៅលក់​នៅ​កំពង់ចាម​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​ចងក្រង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់