adverise with khmeread 2b5ed83400000578 3198557 image m 22 1439578774100

បុរស​ចម្លែក​រស់​ជាម​នុស្ស​មិន​សប្បាយចិត្ត ទៅ​រស់នៅ​ជាស​ត្វ​ពពែ​ឯណោះ​វិញ​!

    ​នៅពេល​ធុញ​រឿង​កណ្តុរ​ច្រើនពេក លោក Thomas Thwaites ក៏បាន​សម្រេចចិត្ត​ចាកចេញ​ពី​ទីក្រុង​ឡុង​ដ៏ និង​ធ្វើខ្លួន​ដូចជា​សត្វ​ពពែ​មួយ​ក្បាល​ក្នុងប្រទេស​ស្វ៊ី​ស​។​

​    ​បុរស​វ័យ ៣៥ ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​មួយឆ្នាំ​បង្កើត​ជើង​ពពែ​សិប្បនិម្មិត ដែល​អនុញ្ញាតឱ្យ​គាត់​ឡើង​ភ្នំ​អាល់​យ៉ាង​ងាយស្រួល​ដោយ​ជើង​ទាំង​បួន​នោះ និង​បង្កើត​ក្រពះ​សិប្បនិម្មិត​មួយ​ដែល​អាចឱ្យ​គាត់​ស៊ី​ស្មៅ និង​កិន​រំលាយ​បាន​ស្រួល​។​

​    ​Thwaites និយាយថា "​ខ្ញុំ​រងទុក្ខវេទនា​ជាច្រើន​នៅពេល​ធ្វើជា​សត្វ​ពពែ ពីព្រោះ​ខ្ញុំ​បាន​រអិល​ធា្ល​ក់​ជម្រាលភ្នំ​ជា​ញឹកញាប់ និង​ត្រូវ​ស៊ី​តែ​ស្មៅ​។ បើទោះជា​សត្វ​ពពែ​ទាំងនោះ​ហាក់​មិនសូវ​ចូលចិត្ត​ខ្ញុំ ពេលខ្លះ​ខ្ញុំ​គិតថា​ពួកវា​បាន​ព្យាយាម​ចូលមក​ជិត​ខ្ញុំ​និង​វាយប្រហារ​ខ្ញុំ​។ ហើយ​ពួកវា​មាន​ស្នែង​ដែល​គ្រោះថ្នាក់​ណាស់​"​។​

​    ​"​ប៉ុន្ដែ​ក្រោយមក​ខ្ញុំ​បាន​ជឿថា ពួកវា​គ្រាន់តែ​ឱ្យ​ខ្ញុំ​ដឹងថា នៅទីនេះ​មាន​ធំ​មាន​តូច​ត្រូវ​ចេះ​គោរព​ឋានានុក្រម​ក្នុង​ហ្វូង​ហើយ​ខ្ញុំ​គួរតែ​ដឹង​អំពី​កន្លែង​របស់ខ្ញុំ​"​។​

​    ​Thwaites និយាយថា "​គ្រាមួយ​ដ៏​ល្អ​បំផុត​គឺ​នៅពេល​ពពែ​ញី​មួយ​ក្នុងចំណោម​ពពែ​ជាច្រើន ភ្លាមៗ​បានសម្រេច​ចិត្ត​ធ្វើ​មិត្ត​ខ្ញុំ ហើយ​វា​បាន​តាម​ខ្ញុំ​គ្រប់​ទីកន្លែង​"​។​

​    ​លោក​បាន​និយាយទៀតថា "​នៅពេល​ខ្ញុំ​នឹកឃើញ​គំនិត​នេះ មនុស្ស​ជាច្រើន​បាន​ហៅ​ខ្ញុំ​ថា​មនុស្ស​ឆ្កួត ប៉ុន្ដែ​ខ្ញុំ​ខកចិត្ត​ណាស់​ចំពោះ​ជីវិត​របស់ខ្ញុំ ហើយ​ខ្ញុំ​ត្រូវការ​ពេលវេលា​លំហែ​។ ខ្ញុំ​អត់​មានការ​ងារ​ធ្វើ និង​មាន​បញ្ហា​ផ្ទាល់ខ្លួន​ច្រើន ហើយ​ខ្ញុំ​បាន​មើលឃើញ​ជីវិត​ប្រចាំថ្ងៃ​ស្ត្រេ​ស៍​បំផុត​"​។​

​    ​"​ថ្ងៃមួយ​ខ្ញុំ​បាន​កំពុង​ដើរ​ជាមួយ​ឆ្កែ​របស់​មិត្តភក្តិ​ខ្ញុំ​ម្នាក់ ហើយ​ខ្ញុំ​ក៏បាន​សម្គាល់​ឃើញថា​ឆ្កែ​នោះ​ហាក់បីដូចជា​សប្បាយចិត្ត​ខ្លាំង​អំពី​ជីវិត​របស់​វា ដោយ​គ្មាន​ការភ័យព្រួយ ហើយ​ខ្ញុំ​បាន​គិតថា វា​នឹង​ល្អ​ណាស់​បើសិន​ខ្ញុំ​ជា​ឆ្កែ​មួយ​នៅ​ថ្ងៃ​ណាមួយ​"​។​

​    ​ប៉ុន្ដែ​គាត់​មិនបាន​ចូលចិត្ត​សាច់​នោះទេ គាត់​បានសម្រេច​ចិត្ត​មិន​ធ្វើជា​សត្វ​ឆ្កែ​នោះទេ​។​

​    ​លោក Thwaites បាន​និយាយថា គាត់​បាន​នឹកឃើញ​គំនិត​ក្លាយជា​ដំរី ប៉ុន្ដែ​សត្វ​នេះ​ហាក់បីដូច​ជាមាន​បញ្ហា​ដូច​មនុស្សលោក​ដែរ ព្រោះ​ពួកវា​ចេះ​តូចចិត្ត សោកស្ដាយ និង​អាច​ទទួលរង​ភាព​តក់ស្លុត និង​ស្ត្រេ​ស៍បាន ហើយ​គាត់​បាន​ស្វែ​ក​វិធី​ផ្សេង​។​

​    ​ទីបំផុត​គាត់​បានជ្រើសរើស​យក​ការធ្វើជា​សត្វ​ពពែ​។ គាត់​បានដាក់​ពាក្យ​នៅ​សាកលវិទ្យាល័យ​មួយ​ដើម្បី​សិក្សា​អំពី​ចិត្ត​វិទ្យា​របស់​ពពែ ហើយ​បាន​តាមដាន​សត្វ​ពពែ​នៅក្នុង​ភូមិ​មួយ​របស់លោក Wolfenschiessen ក្នុងប្រទេស​ស្វី​ស ជា​អ្នក​ដែល​បានរៀបចំ​ឱ្យ​គាត់​បាន​រស់​ជាមួយនឹង​សត្វ​ពពែ ដែល​គេ​បាន​យកទៅ​នៅ​វាលស្មៅ​នៅ​រដូវក្ដៅ​។​

​    ​ជើង​ពពែ​ស​ម្ប​និម្មិត​របស់លោក Thwaites ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​ការជួយ​របស់​គ្លីនិក​មួយ​ក្នុង​ទីក្រុង Manchester ដែល​ជួយ​មនុស្ស​ដែល​បាន​ទទួលរង​ការ​កាត់​អា​វៈយ​វៈ​។​

​    ​ចំពោះ​ក្រពះ​ពពែ​សិប្ប​និ​មិ្ម​ត​គឺ​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ Aberystwyth ដើម្បីឱ្យ​គាត់​អាច​ទទួលទាន​ស្មៅ​ដោយ​មិន​ប៉ះពាល់​សុខភាព​៕

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់