adverise with khmeread Uuu 1

ឧស្សាហ៍​ឈឺ​កែងជើង​ពេលព្រឹក និង​ពិបាក​ឈរ​មែន​ទេ​? នេះ​គឺជា​អ្វីដែល​អ្នក​ត្រូវតែ​ដឹង​!

    ​ពាក្យ Plantar fascia (​ឈឺ​សរសៃពួរ​បាតជើង​) ប្រហែល​មិនមែនជា​ពាក្យ​ដែល​អ្នក​ឮ​រាល់ថ្ងៃ​ទេ ប៉ុន្តែ​វា​ជាការ​សំខាន់​ណាស់​នៅពេល​និយាយ​ដល់​សុខភាព​ជើង​។ យោងតាម​វេ​ប​សាយ​សុខភាព Healthline ៥០ ភាគរយ​នៃ​ប្រជាជន​អាមេរិក​ទទួលរង​នូវ​ការឈឺ​ជើង​។ ការឈឺចាប់​នោះ​គឺ​ភាគច្រើន​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការខូចខាត Plantar fascia ជា​សរសៃ​ស្ដើង​មួយ​ត​ភ្ជាប់​ទៅនឹង​កែងជើង​នៅ​ពីមុខ​ជើង​របស់​អ្នក​។ លក្ខណៈ​នេះ​គឺ​ត្រូវបាន​គេ​ហៅថា Plantar fasciitis​។​

​    ​ចលនា​ច្រំ​ដែល​និង​ការឡើង​ទម្ងន់​គឺជា​កត្តា​នាំមុខគេ នៅពេល​មនុស្ស​ម្នាក់​វិត្ត​ន៍​នូវ​ការឈឺ​សរសៃពួរ​បាតជើង​។ ការឈឺ​សរសៃពួរ​បាតជើង​តែង​កើត​ក្នុងចំណោម​អ្នក​អត្ត​ព​លិ​ក ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ឈរ​ធ្វើការ​រយៈពេល​យូរ ពីព្រោះ​ការមិន​សូវ​ធ្វើ​ចលនា​ពេល​ឈរ និង​ការ​លើស​ទម្ងន់​នាំឱ្យ​មានការ​រលាក​និង​ឈឺចាប់​។​

​    ​ទោះយ៉ាងណា អ្នក​អាច​ទទួលយក​សកម្មភាព​មួយចំនួន​ដើម្បី​បង្ការ​និង​ព្យាបាល​ឈឺ​សរសៃពួរ​បាតជើង​នេះ​។​

​    ​* វិធី​ព្យាបាល​
​    ​១. អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​ត្រូវ​សន្ធឹង​ជើង​ឱ្យអស់​ដើម្បី​បន្ធូរ​សាច់ដុំ​តឹង​ណែន​។​

​    ​២. លំ​ហាត់ប្រាណ​ដោយ​ការ​អង្គុយ​
​    ​អង្គុយ​ធ្វើ​លំ​ហាត់ប្រាណ​គឺមាន​ប្រយោជន៍​និង​ជោគជ័យ​លើ​មនុស្ស​ជាច្រើន​។ វេ​ប​សាយ Healthline ផ្ដល់ឱ្យ​អ្នក​នូវ​លំ​ហាត់ប្រាណ​មួយ​សម្រាប់​បន្ធូរ​សាច់ដុំ​តឹង​ណែន​នោះ​។​

​    ​- លុ​ញ​ជើង​របស់​អ្នក​នៅលើ​ដប​ទឹក​មួយ ឬ​របស់​ដែល​ស្រដៀង​ទៅនឹង​ដប​ទឹក​សុទ្ធ​រយៈពេល​មួយ​នាទី​ក្នុង​ជើង​ម្ខាង​។​
​    ​- គងជើង​លើ​ជើង​ម្ខាង​ទៀត​រួច​ទាញ​មេជើង​ដែល​គង​នោះ​ឱ្យបាន ១៥ វិនាទី រួច​បន្ថយ​វិញ ហើយ​ធ្វើ​ឡើងវិញ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​គ្រប់​បី​ដង សឹម​ប្តូរ​ទៅ​ជើង​ម្ខាង​ទៀត​៕ 

adverise with khmeread
ប្រភព៖ homehealthysolutions

អ្នកនឹងចូលចិត្ត

មតិយោបល់