adverise with khmeread 473744590

Herrera និង Mata អាច​នឹង​ចាក​ចេញពី​ក្លឹប​ប្រសិនបើ​លោក Van Gaal បន្ត​នៅ Man U

គ្រូបង្វឹក Man Utd លោក Van Gaal រង​សម្ពាធ​រឹតតែ​ខ្លាំង​ឡើងៗ ខណៈ​៦​ប្រកួត​ចុងក្រោយ​មិនដែល​ឈ្នះ​សោះ​នៅ​ក្របខ័ណ្ឌ Premier League​។​

​ភាព​ទំនេរ​របស់លោក Jose ធ្វើ​ឲ្យ Man Utd ជ្រួលជ្រើម​ចង់បាន​គាត់​ធ្វើជា​គ្រូបង្វឹក​ជាខ្លាំង ខណៈ​លោក Ryan Giggs អតីត​កីឡាករ Man Utd អាចជា​ជម្រើស​បន្ទាប់​។​

Mata បាន​ក្លាយជា​កីឡាករ​សំខាន់​របស់ Man Utd តាំងពី​ខែកុម្ភៈ​រដូវ​កាល​មុន ប៉ុន្ដែ Herrera វិញ​ដែល​ពី​ផ្ទេរ​ពី Athletic Bilbao ក្នុង​ឆ្នាំ​២០១៤ ក្នុងតម្លៃ​ខ្លួន ២៨.៥ លាន​ផោន ពិបាក​នឹង​បាន​ចូលក្នុង​ជម្រើស​ទីមួយ​ណាស់ ណាមួយ​មានការ​រំខាន​ពី​ប្រិយមិត្ត Man U ថែមទៀត​។​

​ដោយសារ​មូលហេតុ​ខាងលើ​កីឡាករ​ទាំង​ពីររូប​អាច​នឹង​ចាក់ចេញ​ប្រសិនបើ​លោក Van Gaal នៅតែ​រក្សា​ការងារ​ជា​គ្រូបង្វឹក​របស់ខ្លួន​នៅ Man Utd រហូតដល់​ខែមករា​៕​

adverise with khmeread

មតិយោបល់