adverise with khmeread Sleep of death bug surface book

ប្រយ័ត្ន​ដាក់ Sleep លើ​ប្រព័ន្ធ Windows 10 ទៅជា Sleep រហូត ព្រោះកំហុសមួយ​ហៅថា Sleep of Death

    ​តើ​អ្នកដឹង​អំពី Bug ថ្មី​ហៅថា Sleep of Death នៅលើ Surface Book របស់ Microsoft ដែរ​ទេ​? អ្នកប្រើប្រាស់​មួយចំនួន​បាន​រាយការណ៍​ថា Surface Bookរបស់​ក្រុមហ៊ុន Microsoft គឺ​មិន​ដាស់​ឱ្យ​វា​ក្រោក​ឡើង​បាន​ពី​ការដាក់ Sleep ជា​រៀងរហូត បើសិន​ពួកគេ​ប្រើ​វា​នៅក្នុង Sleep Mode រយៈពេល​យូរ​។ ខណៈ​ដែរ​ក្រុមហ៊ុន Redmond បានចេញ​នូវ​កំណែទម្រង់​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ប្រើ​នៅតែ​រាយការណ៍​ថា​មាន Bug ដដែល​។​

​    ​Surface Book កំពុង​ជាប់គាំង​ទៅនឹង​ការជាប់ Sleep ជា​អចិន្ត្រៃយ៍ ហើយ​មិនអាច​ដាស់​វា​ឱ្យ​ក្រោក​ឡើងវិញ​នោះទេ​។​

​    ​ក្រុមហ៊ុន Microsoft សន្យា​ព្យាបាល​ជំងឺ​ដ៏​ចម្លែក​នេះ​តាមរយៈ​ក្បូន​មួយ​នៃ​កំណែទម្រង់​របស់ Driver ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​កាលពី​ថ្ងៃទី ១៦ និង ២៤ខែឧសភា​។ 

​    ​យោងតាម Microsoft បានឱ្យដឹងថា Driver មាន​លេខ​វើ​សិន v11.0.11.1006 ជួយ​ជំរុញ​ឱ្យ​ប្រព័ន្ធ​មាន​ស្ថេរភាព ដោះស្រាយ​បញ្ហា​ដែល​ដាស់​មិន​ព្រម​ក្រោកឡើងវិញ និង​កែតម្រូវ​ឱ្យមាន​ប្រសិទ្ធភាព​លើ​ប្រព័ន្ធ Touch និង Pen កាន់តែ​ប្រសើរឡើង​។​

​    ​ប៉ុន្ដែ​អ្នកប្រើប្រាស់​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា Sleep of Death នៅលើ Surface Books ដដែល​។​

​    ​អ្នកប្រើប្រាស់​មិន​សប្បាយចិត្ត​ហើយ​បាន​សរសេរ​លិខិត​មួយ បកស្រាយ​ពីបទ​ពិសោធន៍​បញ្ហា​ដ៏​អាក្រក់​មួយ​នេះ​និង​ការតស៊ូ​ប្រើប្រាស់​ជាមួយនឹង​ការគាំទ្រក្រុមហ៊ុន Microsoft របស់ខ្លួន ខណៈ​ពួកគេ​ព្យាយាម​ទទួលបាន​ប្រាក់​ត្រឡប់មកវិញ​ពី​ក្រុមហ៊ុន Redmond៕

ប្រភព៖ fossbytes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់