adverise with khmeread 1

មាន​រាង​ស្អាត​ហើយ តើ​ចង់​រក្សា​វា​ឱ្យ​ស្អាត​រហូត​ទេ​? អនុវត្តតាម​វិធី​នេះ​ឱ្យ​ជាប់លាប់ លោកអ្នក​នឹងមិន​បារម្ភ​រឿងនេះ​ឡើយ​

    ​ផ្លែឈើ​តំបន់​ត្រូ​ពិ​ក​គឺ​សុទ្ធតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​។ ប៉ុន្តែ​មាន​ផ្លែឈើ​មួយ​ដែលមាន​ប្រយោជន៍​ដល់​រាងកាយ​បំផុត តែ​ត្រូវគេ​មើលរំលង​។ 

​    ​នោះ​គឺ​ផ្លែ​ម្នាស់​។ ម្នាស់​ផ្ទុក​ទៅដោយ​វី​តា​មី C ស្ពាន់ ម៉​ង់​កា​ណែ​ត និង​ហ្វូ​លេ​ត​។ គេ​ក៏​រកឃើញ​សារជាតិ Bromelain ផងដែរ ដែល​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ ព្យាបាល​របួស និង​ទប់ស្កាត់​ជំងឺមហារីក​។ ការ​រលាក​សន្លាក់​ក៏​អាច​ព្យាបាល​ជា​ជាមួយនឹង​ម្នាស់​ផងដែរ​។ 

​    ​ក្រៅពីនេះ​វា​នៅមាន​អត្ថប្រយោជន៍​ដល់​សម្រស់​ស្បែក​ថែម​ទៀតផង​។ ស្ត្រី​ភាគច្រើន​ទទួលទាន​ទឹក​ម្នាស់​ដើម្បី​បាន​ស្បែក​យឺត​ល្អ និង​ស្បែក​ក្មេង​។ ប្រសិនបើ​មនុស្ស​ស្រី​យារ​ធ្លាក់​សុដន់​រាប់​ឆ្នាំ​មក​នោះ ទឹក​ម្នាស់​អាចជួយ​បញ្ហា​នេះ​បាន​។ ពួកគេ​ក៏​ទទួលទាន​ទឹក​ម្នាស់​ដើម្បី​សម្រក​ទម្ងន់ កម្ចាត់​ខ្លាញ់​កំប៉េះគូថ ខ្លាញ់​ភ្លៅ និង​រក្សា​ភ្នែក​ឱ្យមើល​ឃើញច្បាស់​ល្អ​ផងដែរ​។ 

​    ​សូម​ពិសា​ទឹក​ម្នាស់​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន រៀងរាល់ថ្ងៃ និង​ត្រូវ​ចៀសវាង​កាហ្វេ និង​ជាតិ​ស្រវឹង ដើម្បី​ថែ​រាង​ឱ្យនៅ​ស្អាត​ល្អ​រហូតដល់​ចាស់​ស្លាប់​។ លោកអ្នក​ដែល​កំពុងមាន​រាង​មិន​ស្អាត ក៏​អាចមាន​រាងរៅ​ស្អាត​មកវិញ​ក្នុង​រយៈពេល​ដ៏​ខ្លី​ផងដែរ តាមរយៈ​ការទទួល​ទាន​ទឹក​ម្នាស់​នេះ​៕

adverise with khmeread
ប្រភព៖ healthyfoodstar

អ្នកនឹងចូលចិត្ត

មតិយោបល់