adverise with khmeread 1

លំ​ហាត់ប្រាណ​សាមញ្ញ​នេះ​គឺ​សម្រាប់​ស្ត្រី​ដែល​ចង់បាន​ចង្កេះអង្ក្រង​ក្នុងពេល ៣ ទៅ ៤ សប្តាហ៍​

​    ​ជាមួយ​លំ​ហាត់ប្រាណ​នេះ​លោកអ្នក​នឹង​អាច​ពង្រឹង​សាច់ដុំ​ក្បាលពោះ ហើយ​ចង្កេះ​របស់​អ្នកនឹង​ស្តើង​ដូចជា​ចង្កេះអង្ក្រង​ក្នុង​រយៈពេល​ត្រឹមតែ ៣ ទៅ ៤ សប្តាហ៍​ប៉ុណ្ណោះ​។ ជាការ​ពិត លំ​ហាត់ប្រាណ​នេះ​គឺជា​បច្ចេកទេស​យ៉ូ​ហ្គា​។ ធ្វើ​លំ​ហាត់ប្រាណ​នេះ​ឱ្យបាន​ទៀងទាត់​រាល់ថ្ងៃ និង​ធ្វើ​ក្បាច់​ដដែលៗ​យ៉ាងតិច ៥ ដង​។ 

​    ​ដំបូង​ត្រូវ​ដេក​ផ្ងារ រួច​ដាក់​ដៃ​ក្បែរ​រាងកាយ បត់​ជង្គង់​ឡើង រួច​បន្ធូរ​សាច់ដុំ​ក្បាលពោះ (​កុំ​ប្រឹង​)​។ ដកដង្ហើម​ចេញ​យឺតៗ ហើយ​កុំ​ប្រឹង​សាច់ដុំ​ក្បាលពោះ​។ បន្ទាប់មក​ប្រឹង​សាច់ដុំ​ក្បាលពោះ​ឱ្យ​ខ្លាំង ប៉ុន្តែ​កុំ​ដកដង្ហើម​ឱ្យសោះ ត្រូវ​ទ្រាំ​ប្រហែល ១០ ទៅ ១៥ វិនាទី រួចហើយ​ដកដង្ហើម​បន្តិច សឹម​ប្រឹង​សាច់ដុំ​ក្បាលពោះ​ជា​បន្ត​ដោយ​អត់​ដង្ហើម​ឱ្យបាន ១៥ វិនាទី​ទៀត​។ បន្ទាប់ពីនោះ ត្រូវ​ស្រូប​ដង្ហើម​សន្សឹមៗ ហើយ​បន្ធូរ​សាច់ដុំ​ក្បាលពោះ​បន្តិច​ម្តងៗ​។ បន្ទាប់មក​ចាប់ផ្តើម​ធ្វើបែបនេះ​ម្តងទៀត​ឱ្យបាន ៥ ដង​។ 

​    ​ក្រៅពី​ការ​ដេក លោកអ្នក​ក៏​អាច​ឈរ ឬ​ចំកោងខ្លួន ឬ​ច្រត់​ជង្គង់​និង​ដៃ​លើ​កម្រាល​រួច​អនុវត្តតាម​វិធី​ដដែល​នេះ​ក៏បាន​៕

 

adverise with khmeread
ប្រភព៖ healthyfoodhouse

អ្នកនឹងចូលចិត្ត

មតិយោបល់