adverise with khmeread 1

មនុស្ស​គួរ​ទទួលទាន​យ៉ា​អួ​រាល់ថ្ងៃ​ផ្អែកលើ​ហេតុផល ៥ យ៉ាងនេះ​! ស្ត្រី​ដែល​បារម្ភ​ពុក​ឆ្អឹង​គួរ​អាន​វា​

    ​យ៉ា​អួ​គឺជា​ភេសជ្ជៈ​ល្អ​ដល់​សុខភាព​បំផុត​មួយ ដែល​អ្នកជំនាញ​សុខភាព​បាន​ណែនាំ​។ លោកអ្នក​អាច​ទទួលទាន​យ៉ា​អួ​កាន់តែច្រើន​កាន់តែ​ល្អ ប៉ុន្តែ​ត្រូវ​ប្រាកដថា​លោកអ្នក​ដាក់​យ៉ា​អួ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​មិនគួរ​ឱ្យ​ជឿ យ៉ា​អួ​ងាយស្រួល​រលាយ និង​មាន​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​ទៀត​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សុខភាព​របស់​យ៉ា​អួ​៖

​    ​១. យ៉ា​អួ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​៖ វា​ជួយ​បង្កើន​សមត្ថភាព​រាង​កា​យ​ប្រឆាំង​គ្រុនផ្តាសាយ និង​ជំងឺឆ្លង​នានា​។ 
​    ​២. យ៉ា​អួ​ជួយ​សម្រក​ទម្ងន់​៖ ទទួលទាន​រាល់ថ្ងៃ​លោកអ្នក​នឹង​ស្រក​មករក​ទម្ងន់​ដែលមាន​សុខភាព​ល្អ​។​
​    ​៣. យ៉ា​អួ​ព្យាបាល​ជំងឺឆ្លង​នៅ​ប្រដាប់​ភេទស្ត្រី​៖ ការស្រាវជ្រាវ​បង្ហាញថា ស្ត្រី​ដែល​ពិសា​យ៉ា​អួ​៤​កែវ​ក្នុង​មួយថ្ងៃ​អាច​ព្យាបាល​ជំងឺផ្សិត​លើ​ប្រដាប់ភេទ និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​ក្នុង​ប្រដាប់ភេទ​។ 
​    ​៤. យ៉ា​អួ​កម្ចាត់​ក្លិន​ដង្ហើម​មិនល្អ​៖ ពិសា​យ៉ា​អួ ២ កែវ​ក្នុង​មួយថ្ងៃ លោកអ្នក​នឹង​អស់​បារម្ភ​ក្លិន​ដង្ហើម​មិនល្អ​។ 
​    ​៥. យ៉ា​អួ​ជួយ​ការពារ​កុំឱ្យ​កើត​ជំងឺ​ពុក​ឆ្អឹង​៖ យ៉ា​អួ​សម្បូរ​កាល់​ស្យ៉ូ​ម​ដែលមាន​សារសំខាន់​ក្នុងការ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​៕

adverise with khmeread
ប្រភព៖ healthyfoodstar

អ្នកនឹងចូលចិត្ត

មតិយោបល់