adverise with khmeread 1

១៥​ឆ្នាំ​! Kim Sae Ron ធ្វើឱ្យ​អ្នកគាំទ្រ​កោតស្ញប់ស្ញែង​ជាមួយនឹង​សម្រស់​ដ៏​គួរឱ្យ​ខ្នាញ់​របស់​នាង​

​    ​តារា​សម្តែង​វ័យក្មេង Kim Sae Ron កំពុង​បង្ក​ភាព​ភ្ញាក់ផ្អើល​ចំពោះ​បណ្តា​អ្នកគាំទ្រ​របស់​នាង​ជាមួយនឹង​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​ថ្មី​បំផុត​ចុងក្រោយ​របស់​នាង​។​

​    ​កាលពីពេល​ថ្មីៗ​នេះ ពន្លក​ថ្មី​នៅក្នុង​វិ​ស្ស័​យ​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ​រូបនេះ​បាន​ឈោង​ចាប់​តំណែង​ក្នុងនាម​ជា​តួអង្គ​ស្ថិតក្នុង​វ័យ​ជំទង់​លើកដំបូង​របស់​នាង​ក្នុង​ខ្សែភាពយន្ត Mirror of the Witch របស់​ប៉ុស្តិ៍ JTBC ។​

​    ​ជាមួយនឹង​ការរួមបញ្ចូល​គ្នា​នៃ​រូបថត​ដ៏​ស្រស់ស្អាត​របស់​នាង​មួយចំនួនទៀត​នៅក្នុង​បណ្តាញ​សង្គម Instagram រូបថត​ពី​អតីតកាល​ពេលដែល​នាង​នៅ​ក្មេង​វ័យ និង​ការ​បង្ហាញខ្លួន​ជា​លើកចុងក្រោយ​របស់​នាង​សម្រាប់​ឱកាស​ស​ន្និ​សិទ្ធ​កាសែត​នៃ​ខ្សែភាពយន្ត​ថ្មី​របស់​នាង អ្នកគាំទ្រ​បាន​សម្តែង​នូវ​ការកោតសរសើរ​របស់​ពួកគេ​មិន​ដាច់​ពី​មាត់​ទៅលើ Kim Sae Ron សម្រាប់​សម្រស់​ដែលមាន​ការវិវឌ្ឍ​ដ៏​ស្អាត​ឥតខ្ចោះ​របស់​នាង​៕

adverise with khmeread
ប្រភព៖ Pann

មតិយោបល់