adverise with khmeread 3

លី ចង់យ៉ន់ មានអ្នកគាំទ្រ១លាននាក់តាមបណ្តាញសង្គម

          តារាចម្រៀងកូរ៉េ លី ចង់យ៉ន់ (Lee Jong Hyun) សមាជិក​របស់​ក្រុម​ចម្រៀង CNBLUE មានអ្នកគាំទ្រ​តាម​បណ្តាញសង្គម Instagram មួយលាន​នាក់​​គិតមកទល់ថ្ងៃអង្គារទី២២នេះ។

          ភា្លម​ៗបន្ទាប់​ពី​ចំនួន​អ្នកគាំទ្រកើនពី ៩៩៩.០០០​នាក់​​ដល់១លាន​នាក់​ លី ចង់យ៉ន់ បាន​ចែក​រំលែក​ក្តីសប្បាយ​រីករាយ​ជាមួយ​នឹង​អ្នក​គាំទ្ររបស់លោក​ ដោយ​បង្ហោះ​ទំព័រ​ប្រូហ្វាល​ផ្ទាល់ខ្លួន​​នៅលើ Instagram។ ចាប់តាំងពីពេល​នោះ​មក អ្នកគាំទ្រ​បាន​ផ្ញើ​សារឆ្លើយតបប្រកបដោយ​អារម្មណ៍​រីករាយ​និងអបអរ​លោក​ចំពោះ​ការ​ទទួល​បាន​អ្នក​គាំទ្រ​១លាន​នាក់។

            តារាចម្រៀងរូបនេះ​បាន​ចូលរួម​ជាមួយបណ្តាញសង្គម Instagram តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៤​ ហើយ​បច្ចុប្បន្ន មាន​រូបភាព​ប្រហែល​៤៥០​សន្លឹក​នៅលើ​គណនីរបស់លោក៕

adverise with khmeread

មតិយោបល់