adverise with khmeread 1

Johnny Depp ចូលរួម​សម្តែង​ជាមួយ​ក្រុម​ចម្រៀង Hollywood Vampires របស់គាត់ ស្របពេល​ខ្លួន​កំពុង​មានការ​ប្តឹងផ្តល់​ពី​ភរិយា​

​    ​បន្ទាប់ពី​ភរិយា Amber Heard ទទួលបាន​សិទ្ធិ​ឱ្យនៅ​ឃ្លាតឆ្ងាយ​ពី​ស្វាមី ដោយយោង​ទៅលើ​ការចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​ប្រឆាំងនឹង​រូបលោក​នៅក្នុង​ទីក្រុង Los Angeles កន្លងមក​នោះ Johnny Depp បាន​យល់ព្រម​នៅ​ឆ្ងាយ​ពី​នាង​រហូតដល់​ទៅ ៦​ពាន់​ម៉ា​យ (៩៦៥៦​គីឡូម៉ែត្រ​) ដើម្បី​ចូលរួម​កម្មវិធី​មហោស្រព​តន្ត្រី​រ៉ុ​ក ក្នុង​ទីក្រុង Rio Lisboa ។​

​    ​តារា​សម្តែង​សញ្ជាតិ​ដើម​ព័រ​ទុយ​ហ្គា​ល់​ដែល​ស្ទើរតែ​បាន​ឈរឈ្មោះ​ចំនួន ៣​លើក​ក្នុងការ​ប្រជែង​ពានរង្វាន់​អូ​ស្ការ និង​ត្រៀមខ្លួន​ឈានចូល​វ័យ ៥៣​ឆ្នាំ​នា​ខែក្រោយ​រូបនេះ ត្រូវបាន​ភរិយា​អាយុ ៣០​ឆ្នាំ​ដែល​រៀបការ​បាន ១៥ ខែ​ចោទប្រកាន់​រូបគាត់​ថា​បាន​គប់​ទូរស័ព្ទដៃ iPhone មកលើ​ផ្ទៃមុខ​របស់​នាង​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។​

​    ​តួឯក​ក្នុង​រឿង Black Mass រូបនេះ​បានបង្ហាញ​ខ្លួន​ជាមួយនឹង​បារី​មួយ​ដើម និង​បាន​ដេញ​ហ្គី​តា​តាម​ចង្វាក់បេះដូង​របស់គាត់​នៅលើ​ឆាក​តន្ត្រី Bela Vista Park ខណៈ​បញ្ចេញ​ក្បាច់​រាំ​ប្រចាំត្រកូល​របស់លោក​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់