adverise with khmeread Untitled

រូបមន្ត​ធ្វើ ខ្ទិះ​ស្លឹក​តយ​ឆ្ងាញ់​ពិសា​សម្រាប់​នំ​ក្តៅៗ​

    ​លោកអ្នក​ដែល​ចូលចិត្ត​ពិសា​នំ​ក្តៅៗ ជាពិសេស​នំ​ប៉ោង នំ​ចា​ខ្វៃ ឬ​នំប៉័ង​លោកអ្នក​ច្បាស់​ជា​ត្រូវការ​អ្វី​បន្ថែមទៀត​ដើម្បី​បង្កើន​រសជាតិ​នំ​ក្តៅៗ​នោះ​។ របស់​ដែល​ជួយ​លើក​រសជាតិ​ឱ្យ​រឹតតែ​ឆ្ងាញ់​គឺ ខ្ទិះ​ស្លឹក​តយ​។ ខាងក្រោម​នេះ​គឺជា​រូបមន្ត​ធ្វើ​ខ្ទិះ​ស្លឹក​តយ​ដ៏​ឆ្ងាញ់​ពិសា​។ 

​    ​* គ្រឿងផ្សំ​រួមមាន ៖
​    ​- ស្លឹក​តយ ២ សន្លឹក​
​    ​- ខ្ទិះដូង ៣០០ មិ​លី្ល​លីត្រ​
​    ​- ទឹកដោះគោ​ខាប់ ៣ ស្លាបព្រា​បាយ​
​    ​- ស្ករស ១/៤ នៃ​ពែង (​អាចដាក់​ស្ករ​តិច ឬ​ច្រើន​តាម​ចំនង​ចំនូលចិត្ត​)
​    ​- អំបិល​បន្តិច​
​    ​- ម្សៅពោត ១ ស្លាបព្រា​បាយ​
​    ​- ស៊ុត ៣ គ្រាប់ (​យកតែ​ផ្នែក​ក្រហម​)
​    ​- ទឹកដោះគោឆៅ ២-៤ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​៖
​    ​- ដំបូង​ត្រូវ​កាត់​ស្លឹក​តយ​ជា​កំណាត់ៗ ដាក់ចូល​ក្នុង​ម៉ា​ស៊ី​ទឹកក្រឡុក រួច​កិន​ជាមួយ​ខ្ទិះដូង​ឱ្យ​ម៉ដ្ត​។​
​    ​- ពូត​ច្របាច់​យក​ទឹកខ្ទិះ​, រួច​ដាក់​ខ្ទិះដូង និង​ទឹកដោះគោ​ខាប់​ចូល​ឆ្នាំង​ដាំ​ឱ្យ​ពុះ​។​
​    ​- ឆ្លៀតពេល​ដាំ​ខ្ទិះដូង យក​ស្ករស លាយ​ជាមួយ​ម្សៅពោត​ឱ្យ​សព្វ ដាក់​អំបិល​បន្តិច រួច​ដាក់​ស៊ុត ៣ គ្រាប់ (​យកតែ​ផ្នែក​ក្រហម​) ហើយ​វាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ក្នុង​ចានគោម​មួយ​។​
​    ​- នៅពេលដែល​ទឹកខ្ទិះ​ពុះ​ហើយ ចាក់​បញ្ចូល​គ្នា​ជាមួយ​ស្ករស​ដែល​លាយ​គ្រឿង​ផ្សេងៗ​ដែល​បាន​រៀបរាប់​ខាងលើ​សន្សឹមៗ​និង​កូរ​ថ្នមៗ​។​
​    ​- ហើយ​ចាក់​ខ្ទិះដូង​ចូលឆ្នាំ​ង​ដាំ​ម្តងទៀត ដោយ​ដាក់​ភ្លើង​តិចៗ កូរ​រហូតដល់​ខ្ទិះដូង​ខាប់​រមូ​ត ទើប​បិទ​ភ្លើង និង​ដាក់​ទឹកដោះគោឆៅ​កូរ​ឱ្យ​សព្វ​ជាការ​ស្រេច​។​

​    ​អាច​ញ៉ាំ​ជាមួយ​នំប៉័ង នំ​ប៉ោង ឬ​នំ​ចា​ខ្វៃ ជាដើម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់