adverise with khmeread D19059a7 2ad8 4b1a 8f30 d0e967b02632

យក​ដំបង​វាយ​សំពង​ក្បាល​គេ​រយះ​ជាប់​ខ្នោះ​

    ត្បូងឃ្មុំ ៖ មាន​ករណី​ហិង្សា​ដោយ​ចេតនា​ថ្ងៃទី២៨ ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨​នៅ​ចំណុច​ភូមិ​ជា​ច​ធំ ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដោយ​បុរស​ម្នា​ក់បាន​យក​ដំបង​វាយ​សំពង​ក្បាល​រយះ​ដេរ​ច្រើន​ថ្នេរ ហើយ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន។​

    ប៉ូលិស​និយាយថា អំពើហិង្សា​ដោយ​ចេតនា​ខាងលើនេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ សិទ្ធិ គាំង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ចារ​ស្ទឹង​តាថុក ឃុំ​ចុង​ជា​ច ស្រុក​តំបែរ បានធ្វើ​សកម្មភាព​យក​ឈើ​ព្រនង់​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ជិន ណាក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​ត្រូវចំ​ក្បាល​រងរបួស​ធ្ងន់​។​

    បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់