adverise with khmeread 1

ថៃ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​បាញ់​គ្រាប់​ពិតជា​មួយ​អាមេរិក​ផ្តោតលើ​ជំនាញ​បាញ់​កម្ទេច​នាវាមុជទឹក​

​    ​កងទ័ពជើងទឹក​ថៃ​ប្រហែល​មិនបាន​ដាក់​នាវាមុជទឹក​ចូល​កង​នាវា​របស់ខ្លួន​ដូច​ឆ្មាំ​មុន​ក៏ពិតមែន ប៉ុន្តែ​ទ័ព​ថៃ​បានបង្ហាញ​ពី​ជំនាញ​ក្នុងការ​ប្រមាញ់​នាវាមុជទឹក​ក្រោម​ទឹក​របស់​សត្រូវ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​ថ្ងៃអាទិត្យ​នេះ​។

​    ​កងទ័ពជើងទឹក​បាន​ទទួល​ការសរសើរ​ពី​មេបញ្ជាការ​កំពូល​របស់​ថៃ​សម្រាប់​ការបំពេញភារកិច្ច​រប​ស់​ខ្លួន​ក្នុង​សមយុទ្ធ​ជើង​ទឹក​ហៅថា Guardian Sea ដែល​រៀបចំឡើង​ជាមួយ​កងក​ម្លាំ​ង​អាមេរិក​តាំងពី​ថ្ងៃ​ចន្ទ​រហូតដល់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែល​ផ្តោតលើ​សង្គ្រាម​ប្រឆាំង​នាវាមុជទឹក និង​ការយល់ដឹង​អំពី​ដែនសមុទ្រ​។

​    ​កងទ័ពជើងទឹក​អាមេរិក​បានដាក់​ពង្រាយ​នាវាមុជទឹក​បំពាក់​គ្រាប់​នុយក្លេអ៊ែរ USS San Francisco មួយគ្រឿង នាវា​ពិឃាត USS Stethem បំពាក់​កាំជ្រួច​បញ្ជា​មួយគ្រឿង និង​យន្តហោះ​ល្បាត​ដែនសមុទ្រ P-8A Poseidon មួយគ្រឿង​ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​។

​    ​នាវាចម្បាំង HTMS Chakri Naruebet, HTMS Taksin និង HTMS Naresuan របស់​ទ័ពជើងទឹក​ថៃ​ត្រូវបាន​ដាក់ពង្រាយ​ទាំងអស់​ដើម្បី​ចូលរួម​សមយុទ្ធ​នេះ​រួមជាមួយ​ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជទឹក​ជាច្រើន​គ្រឿង​ទៀត​។

​    ​ឧ​ត្ត​មនា​វី​ឯក Vasinsan Chantavarin មេបញ្ជាការ​កង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​របស់​កងទ័ពជើងទឹក​ថៃ​បាន​និយាយថា មេរៀន​ដែល​បាន​រៀន​ពី​សមយុទ្ធ​នេះ​នឹងត្រូវ​ប្រើ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​សមត្ថភាព​កងទ័ព និង​យុទ្ធវិធី ដោយ​អនុញ្ញាតឱ្យ​ខ្លួន​អាច​ដោះស្រាយ​ជាមួយ​ការគំរាមកំហែង​របស់​សត្រូវ​រួមទាំង​នាវាមុជទឹក​៕

​ប្រភព​៖ បាងកក​ប៉ុស្តិ៍

adverise with khmeread

មតិយោបល់