adverise with khmeread 1

​ប្រិយមិត្ត Barcelona មួយ​នគរ​មិន​ពេញ​ចិត្តនឹង​ក្លឹប​ត្រេកអរ​ជំនួស Real Madrid

    ​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​បង្ក​សង្គ្រាម​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ដោយ​អ​ចេតនា​កាលពី​ម្សិលមិញ​បន្ទាប់ពី​បានធ្វើ​ការអបអរ​ដល់​គូសត្រូវ​ស៊ីសាច់ហុតឈាម​របស់ខ្លួន Real Madrid ក្រោយ​ពួកគេ​បាន​បំបាក់ Atletico Madrid នៅ​ទឹកដី San Siro​។​

​    ​Barcelona បានបង្ហាញ​ការគោរព​ក្នុងនាម​ជា​ក្រុមបាល់ទាត់​អាជីព​ដូចគ្នា​ដល់ Real Madrid ក្រោយ​គ្រង​ជើងឯក Champions League នៅលើ Twitter ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​ហាក់​មិន​សប្បាយចិត្ត​ចំពោះ​ផុស​របស់​ក្លឹប​របស់ខ្លួន​នោះទេ​។​

​    ​ប្រិយមិត្ត​អ្នកមាន​បុណ្យ​ជាច្រើន​បានស្នើ​ឱ្យ​ក្រុម​លុប​នូវ​ផុស​របស់ខ្លួន ព្រោះ​ពួកគេ​គិតថា ការ​ឱនលំទោន​ចំពោះ​គូសត្រូវ​របស់ខ្លួន​បែបនេះ​ហាក់ដូចជា​មើលស្រាល​លើ​ខ្លួនឯង​ពេក​៕

ប្រភព៖ Barcelona Official Twitter

adverise with khmeread

មតិយោបល់