adverise with khmeread 0992e7e0 40ae 420d 8549 b80fd1591462 %281%29

ឃាត់​យុវជន​ម្នាក់​ជាមួយ​ម៉ា​ទឹកកក​១១​កញ្ចប់​

    ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦​នេះ នៅត្រង់ ចំណុច​ក្បែរ​វត្ត​គៀន​ឃ្លាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ​ដកហូត​ម៉ា​ទឹកកក​១១​កញ្ចប់។​

    ប៉ូលិស​និយាយថា ជន​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ប៊ែ​ល ផល្លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ទួល​អំពិល ឃុំ​ស្រឡៅ ស្រុក​បា​រ៉ា​យ ខេត្តកំពង់ធំ​។ 

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ប៉ូលិស​មូលដ្ឋាន បានដាក់​ការសង្ស័យ​ទៅលើ​យុវជន​រូបនេះ​កំពុង​ជិះ​ម៉ូតូឌុប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក៏​ឃាត់​ធ្វើការ​ត្រួតពិនិត្យបានរ​ក​ឃើញ​ថ្នាំញៀន ចំនួន​១១​កញ្ចប់ សង្ស័យ​ជា​ម៉ា​ទឹកកក​ដែល​ជន​ត្រូវ​សង្ស័យ​បាន​រក្សាទុក​ធ្វើ​សកម្មភាព​ជួញដូរ​។ 

    បច្ចុប្បន្ន ជន​ត្រូវ​សង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះ អាសន្ន​ដើម្បី​បន្ត​និតិ​វិធី​ស្រាវជ្រាវ​បន្ថែម និង​បញ្ជូនទៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់