adverise with khmeread 204c4e04 b0f0 44cc b845 60051f793da8

ឃាត់​បុរស​២​នាក់​ជាមួយ​ថ្នាំញៀន​៣​កញ្ចប់​

    ភ្នំពេញ ៖ បុរស​ ២ នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ កាលពី​វេលា​ម៉ោង​១១ នៅត្រង់ចំណុច​មុខ​វត្ត​កៀន​ឃ្លាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ដោយ​ដកហូត​ថ្ន​ញៀន​៣​កញ្ចប់។​

    ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ទី​១ ឈ្មោះ វង្ស រ៉ា​ឌី ភេទ ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ទី​៦ ឃុំ​ត្រែង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​ទី​២ ឈ្មោះ សេម ចិន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ព្រិច ស្រុក​គិរីវង្ស ខេត្តតាកែវ​។​

    ប៉ូលិស​និយាយថា ដំបូង​កម្លាំង​សមត្ថកិច្ច​បាននិងកំពុង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក មួក​កញ្ចក់​សុវត្ថិភាព​ពេលនោះ ក៏មាន​ការសង្ស័យ​បាន​ហៅ​ឱ្យ​ឈប់ រួច​បានធ្វើ​ការឆែកឆេ​រ​ទៅលើ​ជនសង្ស័យ​ទាំង ០២​នាក់​នោះ ក៏បាន​ប្រទះឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រម​ពណ៌​ស​ថ្លា ០៣ ​កញ្ចប់​តូច ព្រមទាំង​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CW-7411 ។ បន្ទាប់មក​បញ្ជូន​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ធ្វើការ​សាកសួរ​តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់