adverise with khmeread D3fde9bd b253 46c2 80e7 527e4c214933

មន្ត្រី​អាវុធហត្ថ​បើកឡាន​ជំរិត​យកលុយ​ឡាន​ដឹក​ជន្លុង​ម្រេច​ត្រូវបាន​មេ​ហៅ​សាកសួរ​

    ក្រចេះ ៖ បន្ទាប់ពី​ធ្លាយ​វីដេអូ មន្ត្រី​អាវុធហត្ថ​មួយរូប​នៅ​ខេត្តក្រចេះ​បើករថយន្ត​កាមរី សេរី ២០១០ ពណ៌​ទឹកប្រាក់ ស្លាក​លេខ 2N-1885 ភ្នំពេញ ដើរ​យកលុយ​រថយន្ត​ដឹក​ជន្លុង​ម្រេច​ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Facebook ដ៏​មាន​ប្រជាប្រិយ​រួចមក លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ស្រាវជ្រាវ​ភ្លាម។​

    នេះ​បើតាម​ការបញ្ជាក់​ប្រាប់ឱ្យដឹង​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​២៨​ ឧសភា ​ឆ្នាំ​២០១៦​នេះ ។​

    លោក​ឧ​ត្ត​ម​សេនីយ៍ អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មិនដែល​អនុញ្ញាតឱ្យ​មន្ត្រី​ថ្នាក់ក្រោម​យក​តួនាទី​ភារកិច្ច​ទៅ​ជិះជាន់​ប្រជាពលរដ្ឋ​នោះទេ ហើយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ស្អប់​ណាស់​មន្ត្រី​ណា​យក​តួនាទី​ភារកិច្ច​ទៅ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​ធ្វើបាប​ប្រជាពលរដ្ឋ។ ហេតុនេះហើយ​ទើប​ពេល​បាន​ដំណឹង​នេះ​ភ្លាម លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បញ្ជា​ឱ្យ​ស៊ើ​ប​អង្ក​ត​ភ្លាម។​

    លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី បាន​បន្តថា មន្ត្រី​អាវុធហត្ថ​ដែល​បើកឡាន​ដើរ​យកលុយ​ប្រជាពលរដ្ឋ​ដឹក​ជន្លុង​ម្រេច​នោះ ត្រូវបាន​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ហៅ​មក​បញ្ជាការដ្ឋាន​កង​រាជ​អាវ​ហត្ថ​ខេត្តក្រចេះ​ហើយ​ដើម្បី​ធ្វើការ​សាកសួរ។ បើ​ក្រុមអធិការកិច្ច​ស្រាវជ្រាវ រកឃើញ​កំហុស​នោះ មន្ត្រី​រូបនោះ​នឹង​ទទួល​វិន័យ​កងកម្លាំង ឬ អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជា​ពុំ​ខាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់