adverise with khmeread 3d871917 a58e 47cb a331 6c64da87b382

ជនបរទេស​បើករថយន្ត​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​របួស​២​នាក់​

    ព្រះសីហនុ ៖ ជនបរទេស​ម្នាក់​បាន​បើករថយន្ត​បុក​រ៉ឺម៉ក​ម៉ូតូ​ប៉ើ​ង​ជ្រុល​បុក​រថយន្ត​ធំ​ចត​ស្ងៀម​បណ្តាលឱ្យ​មនុស្ស​២​នាក់​របួសធ្ងន់។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៤​កន្លះ​ល្ងាច​ថ្ងៃទី​២៨​ ឧសភា ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៣ (​វាលរេញ កំពត​) ម្តុំ​ភូមិ ព្រៃ​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

    សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា រថយន្ត​បើកបរ​ដោយ​ជនបរទេស​មួយគ្រឿង បុក​ប៉ះ​ជាមួយ​រ៉ឺម៉ក​ម៉ូតូ រួច​ជ្រុល​ទៅបុក​ប៉ះ​នឹង​រថយន្ត​ធំ​មួយគ្រឿង​ទៀត បណ្តាលឱ្យ​ភាគី​ខាង​រ៉ឺម៉ក​ម៉ូតូ​រងរបួស​២​នាក់ ក្នុងនោះ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​បាក់ជើង រីឯ​បុរស​ជា​ប្តី​របួស​មធ្យម។ ​យ៉ាងណា​ក៏​សោយ​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួក​គ​នៅឡើយ។​

    ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​ជួយ​បញ្ជូនទៅ​មន្ទីរពេទ្យ រីឯ​អ្នក​ពាក់​ព​ន្ធ័​សមត្ថកិច្ច​បន្ត​នីតិវិធី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់