adverise with khmeread Ha jung woo and kim yuna

Ha Jung Woo បដិសេធពាក្យចចាមអារ៉ាមស្នេហាជាមួយអត្តពលិកជិះស្គី Kim Yuna

          បើទោះបី​ជា​ Kim Yuna ត្រូវបានគេ​អះអាងលើក​ចុងក្រោយថា មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយនឹង​អ្នក​លេង​ហុកគី Kim Won Joong ក៏ដោយ​ ក៏កីឡាការិនី​មេ​ដាយមាស​ជិះស្គី​នៅកីឡាអូឡាំពិក​រូបនេះ​បាន​ជាប់ពាក់ព័ន្ធនឹង​ពាក្យចចាម​អា​រ៉ាម​ស្នេហាជាថ្មីម្តងទៀត។

          តារាភាពយន្ត​ Ha Jung Woo ត្រូវ​បាន​សួរនាំ​អំពី​ពាក្យចចាមអារ៉ាម​ដែល​ថា លោក​មាន​ទំនាក់ទំនងស្នេហាជាមួយនឹង Kim Yuna នៅក្នុង​បទសម្ភាសកាលពី​ពេល​ថ្មីៗ​សម្រាប់​ភាព​យន្ត The Handmaiden ។

          ពាក្យ​ចចាមអារ៉ាម​នេះលើ​កឡើង​ថា មាន​គេឃើញ​ Ha Jung Woo និង Kim Yuna ណាត់ជួបគ្នានៅ​ Songdo ក្នុងទីក្រុង​ Incheon កាលពីខែមេសា​ឆ្នាំ មុន។​តាម​ចោទថា អ្នកទាំងពីរ​កាន់ដៃបណ្តើគ្នា​និង​មានឆ័ត្រមួយ​ ខណៈ​ដើរ ក្រោម​ដំណក់​ទឹកភ្លៀង។

          Ha Jung Woo បាន​និយាយថា “ខ្ញុំបានឮពាក្យចចាអារ៉ាមនេះផងដែរ។ ខ្ញុំ​មាន​ភាព​តក់ស្លុត។ គ្រប់គ្នាសួរខ្ញុំអំពីរឿងនេះ។ ខ្ញុំមិនដែលបានជួប Kim ដោយ​ផ្ទាល់ទេ។ ក្រៅពី Incheon Airport ខ្ញុំមិន​ដែល​បាន​ទៅ​ Songdo ទេ​នាពេល​ថ្មីៗ​នេះ”។ Ha Jung Woo បន្តថា លោក​ស្ថិតនៅ​កោះហាវៃពីថ្ងៃទី​១២​ខែមីនា​ដល់​ថ្ងៃ​ទី​៧​ខែមេសា ហើយ​ប្រសិនបើ​មានពាក្យចចាមអារ៉ាម​ថា លោកនៅប្រទេសកូរ៉េ​នៅ​ក្នុងពេល​នោះ វាប្រាកដជា​មិនត្រឹមត្រូវទេ។

          Ha Jung Woo បន្ត​ថា “​មាន​រឿងអស់សំណើចជាច្រើន។ ហើយដោ​យសារ​តែវា​ជា​រឿងអស់សំណើច​ ទើបខ្ញុំមិនខ្វល់នឹងឆ្លើយ​តបទេ ប៉ុន្តែពាក្យចចាមអារ៉ាម​ទាំង​នេះកំពុងបន្ត​រីករាលដាល”៕

adverise with khmeread
ប្រភព៖ Kpop

អ្នកនឹងចូលចិត្ត

មតិយោបល់