adverise with khmeread D5a63bc4 51b8 4206 b116 02c166db14a3

ក្មេងស្ទាវ​ម្នាក់​ឆក់​កាបូប​ភ្លាម​ជាប់​ខ្នោះ​ភ្លេ​ត​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌចំការមន បាន​ឃាត់ខ្លួន​ជនសង្ស័យ​1 នាក់ ពាក់ព័ន្ធ​ករណី ឆក់​កាបូប​កើតឡើង​ត្រង់ចំណុច​មុខផ្ទះ​លេខ១៥០ ​អឺ​០ ផ្លូវព្រះសីហនុ កែង១០៥ ភូមិ៤ ក្រុម៣៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន នា​ព្រឹក​ថ្ងៃទី​២៩​ ឧសភា​ ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឡេង សុ​ភ័​ក្ត ភេទស្រី អាយុ ៤៨ ឆ្នាំ ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ២​អា ផ្លូវ ២៧១ សង្កាត់​បឹង​សាឡា ខណ្ឌទួលគោក។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉ៅ សីហ​រដ្ឋ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ខ្មែរ មុខរបរមិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ លំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។​

    វត្ថុតាង​ដកហូត ៖ កាបូប ០១ មាន ទូរស័ព្ទ ០២ គ្រឿង និង​លុយ ២០ ​ម៉ឺន​រៀល (របស់​ជនរងគ្រោះ ប្រគល់អោយ​ម្ចាស់​វិញ) ,​ម៉ូតូ ០១ គ្រឿង ម៉ាកនិ​ច ពណ៌ ខៀវ លាយ ខ្មៅ ពាក់​ស្លាក​លេខ 1FW-8696 ភ្នំពេញ (របស់​ជនសង្ស័យ)។​

    ប​ច្ច​ប្បន្ន​ឃាត់ខ្លួន​នៅ​ខណ្ឌ​និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់