adverise with khmeread 27faf4cd a946 4b22 bd2a 1a33c5c5b5e3

ធ្វើ​មេ​តុងទីន​ខ្លួនឯង ដេញ​ខ្លួនឯងបាន​ជាង​២០​ម៉ឺ​ន​ដុល្លារ​យកលុយ​រត់​

    សៀមរាប ៖ ស្ត្រី​ម្នាក់​ធ្វើ​មេ​តុងទីន​ខ្លួនឯង ដេញ​ខ្លួនឯងបាន​ជាង​២០​ម៉ឺន​ដុល្លារ​យកលុយ​រត់ ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី។​

    ប៉ូ​លិ​សិ​យាយ​ថា ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​ អាំង គឹម​ហ៊​ន់ អាយុ៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ខេត្តសៀមរាប។​

    ការឃាត់ខ្លួន​ស្ត្រី​ខាងលើនេះ​ពីបទ​ឆបោក«​ធ្វើ​មេ​តុងទីន​ដេញ​បាន​យក​ខ្លួនឯង​ដោយ​ឈ្មោះ​ដែល​ដេញ​បាន​មិនមាន​មនុស្ស​ទេ​»​។​ ​ជនរងគ្រោះ ជា​សមាជិក​មាន​ចំនួន​១៦​នាក់​អស់ប្រាក់​សរុប​២០៨០០០​ដុល្លារ​។​

    ប៉ូលិស​បន្តថា  ដោយមាន​ការឯកភាព​ពី ព្រះរាជអាជ្ញា​អម​តុលាការខេត្ត ប៉ូលិស​បាន​ឃាត់ខ្លួន​រៀបចំ​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់