adverise with khmeread 1

​ញាក់សាច់​! Mourinho បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ត្រូវ​ទិញ​រដូវ​កាល​ក្រោយ ក្លឹប​ផ្សេង​ច្បាស់​ជា​ភ័យ​ខ្លួន​!

    ​Jose Mourinho ហាក់​មានបំណង​ចង់​ក្តាប់​ឱកាស​បោះពួយ​ទៅមុខ​ពេញទំហឹង​ជាមួយនឹង​បិសាច​ក្រហម Manchester United ក្នុង​សប្តាហ៍​នេះ ដោយបាន​ប្រកាស​ជា​ផ្លូវការ​អំពី​បញ្ជី​ទិញដូរ​ខ្សែប្រយុទ្ធ​ល្បីៗ បន្ទាប់ពី​មានការ​ប្រកាសថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ ១៨ Marcus Rashford បាន​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹប​។​

​    ​បិសាច​ក្រហម​ក៏​កំពុង​នឹង​បាន​សម្លឹង​ឃើញ​ការធ្វើ​សេចក្តី​ថ្លែង​ការ​ដ៏​សំខាន់​មួយ​ផងដែរ ក្រោយ​ការតែងតាំង​របស់លោក Mourinho កាលពី​ថ្ងៃ​សុក្រ​។​

​    ​អនុប្រធាន​នាយក​ប្រតិបត្តិ Ed Woodward បាន​ស្ថិតនៅក្នុង​ទីក្រុង​មី​ឡង់​កាលពី​រាត្រី​ម្សិលមិញ​នេះ​ដើម្បី​អង្គុយ​ទស្សនា​ទម្រង់​លេង​នៃ​គោលដៅ​ប៉ុនប៉ង​របស់ Mourinho កីឡាករ Benzema របស់​ក្រុម Real Madrid និង​ខ្សែប្រយុទ្ធ Atletico កីឡាករ Saul Niguez និង​ជួប​ភ្នាក់ងារ​ផ្សេងទៀត​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ។​

​    ​Zlatan Ibrahimovic កំពុងស្ថិត​នៅក្នុង​បញ្ជី​កីឡាករ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់ពី​ការចាកចេញ​ពី​ក្លឹប Paris St Germain ដោយមាន​ចរចា​ពី​បិសាច​ក្រហម​ជាមួយ​ភ្នាក់ងារ Mino Raiola របស់​ខ្សែប្រយុទ្ធ​រូបនេះ ក្លឹប​ក៏​ហ៊ាន​ចំណាយ​ប្រាក់​ឈ្នួល ២២០.០០០​ផោន (៣២១.៦៨៤​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​សម្រាប់​តារាបាល់ទាត់​វ័យ ៣៤​ឆ្នាំ​រូបនេះ​ផងដែរ​។​

​    ​Alvaro Morata របស់​ក្លឹប Juventus ដែល​ត្រូវបាន​ផ្តល់ឱកាស​បង្ហាញ​ខ្លួន​ជា​លើកដំបូង​ដោយ Mourinho នៅ Real Madrid ខណៈ​គាត់​ស្ថិតនៅក្នុង​វ័យ​ជំទង់ និង​ខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Pierre-Emerick Aubameyang ក៏​កំពុង​ត្រូវបាន​ពិចារណា​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់