adverise with khmeread 1

ស្ត្រី​មិនចាំបាច់​ត្រូវមាន​រដូវ​ប្រចាំខែ​ទៀត​ទេ​! វេជ្ជបណ្ឌិត​អះអាងថា ថ្នាំ​ទំនើប​មានន័យថា​គ្មាន​រដូវ​អ្វី​ទាំងអស់​

​    ​ចំពោះ​ស្ត្រី​ភាគច្រើន ការ​មក​រដូវ​គឺជា​រឿង​មួយ​ដែល​ត្រូវតែ​ទទួលយក​មិនអាច​ប្រកែក​បានឡើយ​ក្នុង​ជីវិត​។ រាល់​ខែ ការរួម​រក្ស​ល្មមៗ​នឹង​ធ្វើឱ្យ​ហើមពោះ ឈឺចាប់ និង​ក្រហាយ ខណៈដែល​រដូវ​បានមក រយៈពេល​រហូតដល់​ទៅមួយ​សប្តាហ៍​។ 

​    ​ប៉ុន្តែ​វេជ្ជបណ្ឌិត​មួយរូប​បាន​និយាយថា ថ្នាំ​ទំនើប​មានន័យថា​ស្ត្រី​មិនចាំបាច់​មាន​រដូវ​អ្វី​ទាំងអស់ ហើយ​ស្ត្រី​ច្រើនឡើង​បាននាំគ្នា​លេបថ្នាំ​ពន្យារកំណើត​ឥតឈប់ឈរ​ដើម្បី​ចៀសវាង​ការ​មក​រដូវ​។ 

​    ​វេជ្ជបណ្ឌិត Elizabeth Micks អ្នកជំនាញ​រោគ​ស្ត្រី​នៅ​សាកលវិទ្យាល័យ University of Washington ក្នុង​ទីក្រុង​ស៊ី​អាថ​ល បាន​ប្រាប់​វេ​ប​សាយ NPR ថា "​ជាទូទៅ ខ្ញុំ​គិតថា ការគិត​ពិតជា​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។ ការដែល​ត្រូវមាន​រដូវ​ប្រចាំខែ​លែង​ជា​រឿង​ត្រូវមាន​នៅក្នុង​សង្គម​រប​ស់​យើង​តទៅ​ទៀតហើយ​"​។ 

​    ​ការ​លេបថ្នាំ​ឈ្មោះ Pill ឬ​ចាក់​ថ្នាំ​នេះ​នឹង​ផ្លាស់ប្តូរ​កម្រិត​អ័រម៉ូន​ទាំងអស់ ដូច្នេះ​ស៊ុត​ញី​នឹងមិន​បញ្ចេញ​ពី​អូវែ​របស់​ស្ត្រី​នោះទេ​។ នេះ​មានន័យថា ស្បូន​នឹងមិន​ស្រុត​ស្រទាប់​រៀងរាល់ខែ​អំឡុង​ការ​មក​រដូវ​ទេ​។ 

​    ​គ្រប់​គ្រូពេទ្យ​រោគ​ស្ត្រី​នៅ​អាមេរិក​និយាយថា ថ្នាំ Pill មាន​សុវត្ថិភាព​ទាំងស្រុង និង​មិន​ប៉ះពាល់​ដល់​ការបង្ក​កំណើត​ទេ​។ 

​    ​ថ្នាំ Pill ជាធម្មតា​តម្រូវឱ្យ​ផឹក​រយៈពេល ២១ ថ្ងៃ និង​សម្រាក ៧ ថ្ងៃ​។ អំឡុង​ពេលនោះ ស្ត្រី​នឹងមាន​ឈាម​ហូរ​ដូច​ឈាមរដូវ​អ៊ីចឹង ប៉ុន្តែ​វា​ជា​ឈាម​បង្កឡើង​ដោយសារ​ថ្នាំ​ទាញ​អ័រម៉ូន​ចេញ​ក្រៅ​មក​ប៉ុណ្ណោះ មិនមែនជា​ឈាមរដូវ​ចេញពី​ស្បូន​នោះទេ​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់