adverise with khmeread 40519245 98cd 4de2 a11e 9ce5082c8e13

ប្ដី​ដឹក​ប្រពន្ធ​ទាំង​មាន​ផ្ទៃពោះ​៦​ខែ​ទៅ​កម្សាន្ត​នៅ​ទំនប់​១​មករា​ត្រូវ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ស្លា​ប់​

    កំពង់ធំ ៖ ប្ដី​បើក​ម៉ូតូឌុប​ប្រពន្ធ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទំនប់​១​មករា​ជួប​គ្រោះថ្នាក់​ចរាច​ណ៍ ត្រូវ​រថយន្តបុក​ប្រពន្ធ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ហើយ​ប្តី​របួសធ្ងន់​ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៧១​វេលា​ម៉ោង​១​និង​២៣​នាទី រសៀល​ថ្ងៃ​២៨ ខែឧសភា ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​អ្នក​ជិះម៉ូតូ​ម៉ាក​ហុងដា​សេ​C125​ ពណ៌​ខ្មៅ សេរី​2013 ពាក់​ស្លាក​លេខ​កំពង់ធំ 1F-3855 ​ចេញពី​លិចទៅ​កើត​ក្នុង​គោលបំណង​ទៅ​កំសាន្ត​ទំនប់​1​មករា​។​

    លុះដល់​ចំណុច​ខាងលើ​បាន​កាច់​ស្តុ​ប​ស៊ី​ញូ ត្រឹមត្រូវ​ពេលនោះ​គេ​ឃើញ​អ្នកបើករថយន្ត​ម៉ាក​ CRV ​ពណ៌ទឹកប្រាក់​ស្លាក​លេខ​កំពង់ធំ ​2A-1899 ​ចេញពី​លិចទៅ​កើត​ដូចគ្នា​ក្នុង​ល្បឿន​លឿន​ក្នុងស្ថានភាព​ស្រវឹងធ្លាក់ភ្នែក​ក៏បាន​ទៅបុក​អ្នក​ជិះម៉ូតូ​ពីរ​អ្នក​ប្តី​ប្រពន្ធ​ពេញ​ទំ​ហ៊ឹង​បណ្តាល​ឱ្យ​ប្រពន្ធ​ជនរងគ្រោះ​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ព្រមទាំង​ពរ​ពោះ​កូន​នៅក្នុង​ផ្ទៃ​ប្រមាណ​៦​ខែ​ទៀតផង​។ ចំណែក​ប្តី​របួសធ្ងន់​ចំក្បាល​បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ក្រុងភ្នំពេញ​។​

    ចំណែក​តៃកុង​រថយន្ត​បាន​ព្យាយាម​បើក​រត់​តែ​រត់​ទៅដល់​ចំណុច​ភូមិព​ណ្ណា​រាយ​ណ៍ ឃុំ​ចើ​ង​ដើ​ង ត្រូវ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​លេខ​១០២​ចាប់បាន​។​

    សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ឈ្មោះ សេង ​សុខ​ឡេង អាយុ​២២​ឆ្នាំ ជា​ប្រពន្ធ​ព្រមទាំង​កូន​ក្នុង​ផ្ទៃ​បាន​ស្លាប់ និង​ប្តី​ឈ្មោះ ង៉ាន មេ​ង​លី អាយុ​២៧​ឆ្នាំ​ របួសធ្ងន់​រស់នៅ​ភូមិ​ក្រសាំង​ជ័យ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ អ្នក​ទាំងពីរ​ទើបតែ​រៀបការ​មិនទាន់បាន​មួយឆ្នាំ​ផង​។​


    ចំណែក​ជនបង្ក​ហេតុ​ឈ្មោះ ​ហ៊ុន ​សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​បារាយណ៍​ធំ ឃុំ​បារាយណ៍ ​ស្រុក​បារាយណ៍ អ្នកបង្ក​ហេតុ​និង​ជនរងគ្រោះ​រស់នៅ​ម្ខាង​ផ្លូវ​ម្នាក់។​

    បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនបង្ក​ហេតុ​អាវុធហត្ថ​ស្រុក​បារាយណ៍​ឃាត់ខ្លួន​យកទៅ​សាកសួរ កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់