adverise with khmeread 0

Louis van Gaal នាំ​ភរិយា​ទទួលទាន​អាហារ​ក្រោម​ពន្លឺភ្លើង​ព្រះអាទិត្យ​នៅ​ព័រ​ទុយ​ហ្គា​ល់ ធ្វើ​រំភើយ ឥត​ខ្វល់​រឿង Man Utd បណ្តេញ​

    ​រូបថត​ដំបូង​របស់ Louis van Gaal ចាប់តាំងពី​ការបណ្តេញ​ចេញពី​តំណែង​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម​បិសាច​ក្រហម Manchester United របស់គាត់ ហាក់​បាន​បង្ហាញថា​គាត់​ដូចជា​ទទួលបាន​អារម្មណ៍​ធូរស្រាល​មួយ​ដែល​ប្រសើរ​ជាង​ថ្ងៃ​ចុងក្រោយ​របស់គាត់​នៅក្នុង​ទឹកដី Old Trafford ខណៈដែល​គ្រូបង្វឹក​ធ្លាប់មាន​ប្រវត្តិ​ដ៏​ជោគជ័យ​រូបនេះ​បានទទួល​ទាន​អាហារ​ពេល​ល្ងាច នៅក្រោម​ពន្លឺព្រះអាទិត្យ បន្ទាប់ពី​គេច​ទៅ​លំហែកាយ​នៅ​លំនៅដ្ឋាន​របស់គាត់​ក្នុង​តំបន់ Algarve ប្រទេស​ព័រ​ទុយ​ហ្គា​ល់​។​

​    ​ផ្ទុយ​ពី​អាកប្បកិរិយា​ឆាប់​ខឹង​របស់គាត់ មុនពេល​ចាកចេញ​ពី​ក្រុម​បិសាច​ក្រហម Van Gaal បានបង្ហាញ​ខ្លួន​នៅក្នុង​អារម្មណ៍​ដ៏​ស្ងប់ស្ងាត់ ខណៈដែល​គាត់​បានធ្វើ​ដំណើរ​ទៅលេង​កីឡា​វាយ​កូន​ហ្គោល និង​លំហែកាយ​នៅ​រមណីយដ្ឋាន​ឆ្នេរ Vale de Lobo យ៉ាង​រីករាយ​ជាមួយនឹង​ភរិយា​របស់គាត់​អ្នកស្រី Truus ។​

​    ​ប្តី​ប្រពន្ធ​ទាំងពី​រូប បានទទួល​ទាន​អាហារ​ពេល​ល្ងាច​ស្រូបយក​ខ្យល់អាកាស នៅក្រោម​ពន្លឺព្រះអាទិត្យ ជាមួយ​អតីត​អ្នកចាត់ការ​ទូទៅ​ជម្រើសជាតិ​ហូ​ឡង់​ហាក់​រីករាយ​ជាមួយ​កែវស្រា​ទំពាំងបាយជូរ ខណៈដែល​រំពឹង​គិតពី​អនាគត​ដែល​នៅ​ឆ្ងាយ​ពី​ពិភព​បាល់ទាត់ បន្ទាប់ពី​ធ្លាប់​បានឈ្នះ​ពាន​នៅក្នុង​ប្រទេស​កំណើត​រប​ស់គា​ត់ (​ហូ​ឡង់​) អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​អង់គ្លេស​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់