adverise with khmeread Ff2a3ce9 1441 4cd5 81ac 2b17ab9403ae

ខុសគ្នា​៥០​នាទី​ចងក​សម្លាប់ខ្លួន​២​នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

    ភ្នំពេញ ៖ រយៈពេល​៥០​នាទី​មាន​បុរស​២​នាក់​បាន​ចងក​សម្លាប់ខ្លួន​ជា​បន្តបន្ទាប់​គ្នា​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ភ្ញាក់ផ្អើល​នា​រសៀល​ថ្ងៃទី​២៨ ​ខែឧសភា ​ឆ្នាំ​២០១៦ កន្លងទៅនេះ តែ​សមត្ថកិច្ច​នៅ​មិនទាន់​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ។​

    ករណី​ទី​២-នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៨ ​ឧសភា​ ឆ្នាំ​២០១៦ នៅក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​យុវជន​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន ដោយនៅ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ។​

    ប៉ូលិស​និយាយថា យុវជន​គិត​ខ្លី​ឈ្មោះ ​រើ​ន រាជ្យ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​ភូមិ​កើត​ហេ​តុខាងលើ មាន​ស្រុកកំណើត​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ជនរងគ្រោះ​បាន​យក​ខ្សែ​នីឡុង​ប្រវែង​២​ម៉ែត្រ​ចងក​ភ្ជាប់​ទៅនឹង​ក្បាលសសរ​របង​។ បន្ទាប់ពី​ប៉ូលិស​ពិនិត្យ​បញ្ជាក់ថា ពិតជា​ស្លាប់​ដោយ​ចងក​មែន ទើប​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុក​ឧដុង្គ។​

    ករណី​ទី​២-​នៅវេលា​ម៉ោង​៤ ​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ចំណុច​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយភេទ​ប្រុស​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​បាន​យក​ខ្សែលួស ប្រវែង​១,៥០​ម៉ែត្រ​ចងក​ទៅនឹង​ក្បាលសសរ​ជញ្ជាំង​ដី​ឡូ​តិ៍​មួយកន្លែង​ដោយ​មិន ដឹង​ពី​មូលហេតុ។  សព​បាន​ប្រគល់ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បូជា​នៅ​វត្ត​តាំង​កសាង​ខាងត្បូង៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់