adverise with khmeread 34f8132f f21b 4674 a682 8b4317a852b6

ស្រវឹង​បើក​ម៉​តូ​បុក​បង្គោល​ថ្ម​ស្លាប់​ម្នាក់ អ្នកបើក​របួសស្រាលរ​ត់បា​ត់​

    កំពង់ធំ ៖ កាលពី​រសៀល​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​បានធ្វើ​ឲ្យ​បុរស​ម្នា​ក់បាន​បាក់ក ស្លាប់​នៅ​នឹង កន្លែង​ដោយសារតែ​បាន​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង និង​ម្នាក់ទៀត​របួសស្រាល តែ​ក្រោយពី​កើតហេតុ អ្នកជិះ​ម៉ូតូ​នោះបាន​រត់គេចខ្លួន​បាត់​។ 

    គ្រោះថ្នាក់​នេះ បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​អាស៊ាន​ធ្វើ​ថ្មី វៀង​ស្ទឹងសែន ចំណុច​គល់ស្ពាន ស្ថិតនៅ​ភូមិ​-​សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។​

    ជនរងគ្រោះ​ឈ្មោះ ស៊ាន ប៊ុន​ថៃ អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​កើត ត្រូវបាន​ស្លាប់​នៅនឹងកន្លែង​ដោយសារ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង។ 
    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​ជនរងគ្រោះ​បាន​ផឹកស្រា ស្រវឹង​ជោកជាំ។ ក្រោយពី​ស្រវឹង ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌ ក្រហម អត់​ស្លាក​លេខ ទៅរក​សាច់​ក្លែម។​

    លុះ​ជិះ​មកដល់​គល់ស្ពាន ក៏បាន​គេច​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​កំពុងតែ​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​ជនរងគ្រោះ​បាន​បើក​គេច​ជ្រុល​ចង្កូត​ចូល​ព្រៃ​បណ្តាលឱ្យ​បុរស​អង្គុយ​ខាងក្រោយ​ដួល​បោក​ក្បាល​នឹង​ប​ង្កោ​ល​ថ្ម​ស្លាប់​ភ្លាម។​

    ចំណែក​អ្នកបើក​ម៉ូតូ​របួសស្រាល​ឃើញ​ដូច្នេះ​បាន​បើក​គេចខ្លួនបាត់ ។ ក្រោយពី​កើតហេតុ ហើយ​សាកសព​ត្រូវបាន​សាច់ញាតិ ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់