adverise with khmeread Imgur six year old girl

ក្មេងស្រី​អាយុ ៦ ឆ្នាំនេះ​ឆ្លាត ឬក៏​ខ្ជិល​? ម្ដាយ​ពិន័យ​ឱ្យ​សរសេរ​ប្រយោគ​ច្រើន​ជួរ​តែ​នាង​ប្រើល្បិច​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​ដើម្បី​ដោះ​ទាល់​

​    ​ការពិន័យ​ឱ្យ​សរសេរ​អក្សរ​ច្រើន​ជួរ​គឺជា​រឿង​គួរឱ្យ​ធុញទ្រាន់​បំផុត ប៉ុន្ដែ​ក្មេងស្រី​អាយុ ៦ ឆ្នាំនេះ​ចេះ​រកឃើញ​វិធី​ដោះ​ទាល់​នេះ​បាន​។​

​    ​Isabella Collier អាយុ ៦ ឆ្នាំ​បាន​ត្រូវ​ម្ដាយ​ប្រាប់​ឱ្យ​សរសេរ​អក្សរ​ជាច្រើន​ជួរ​នូវ​ពាក្យ​ថា "I Will make better choices" សម្រាប់​ការពិន័យ​មិន​ស្ដាប់បង្គាប់​នៅ​សាលា​។​

​    ​យោងតាម​វេ​ប​សាយ Huffington Post ម្ដាយ Isabella លោកស្រី Victoria Collier សង្ឃឹមថានឹង​ប្រដៅ​កូន​គាត់​ជាមួយ​ការដាក់ពិន័យ​នេះ​។​

​    ​តែ​ក្មេងស្រី​នោះ​បែរជា​អាច​ដោះស្រាយ​នូវ​ការពិន័យ​នោះ​យ៉ាង​ឆាប់រហ័ស ដោយ​ការសរសេរ​អក្សរ​ដែល​ដូចៗ​គ្នា​នោះ​ជា​បន្ទាត់​មួយ​ជួរ​។​

​    ​រូបថត​នៃ​ការសរសេរ​របស់​ក្មេងស្រី​ត្រូវបាន​បង្ហោះ​នៅលើ​វេ​ប​សាយ Reddit និង​មាន​អ្នក​ចែករំលែក​នៅលើ Imgur ជា​កន្លែង​ដែលមាន​មើលរូប​របស់​នាង ១,៧ លាន​ដង​ឯណោះ​៕​

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់