adverise with khmeread Article 3614480 34bd0e0f00000578 159 964x400

អ្នកខ្សោយ​បេះដូង​ហាម​មើល​! ក្មេងប្រុស​អាយុ ៤ ឆ្នាំ​ធ្លាក់​ពី​កម្ពស់ ៣,៥ ម៉ែត្រ​ចូលទៅក្នុង​សួនសត្វ​ដ៏​គ្រោះថ្នាក់​

    ​នាយក​សួនសត្វ Cincinnati បាន​និយាយថាបានបាញ់សម្លាប់​សត្វ​ស្វា​ឪ​មួយ​អាយុ ១៧ ឆ្នាំ ដែល​បាន​ទាញ​និង​អូស​ក្មេងប្រុស​អាយុ ៤ ឆ្នាំ​ម្នាក់ ដែល​ធ្លាក់​ទៅក្នុង​សួនសត្វ​ស្វា​កាលពី​ថ្ងៃ​សៅរ៍​ល្ងាចម្សិលមិញ​នេះ​។​

​    ​អាជ្ញាធរ​បាន​និយាយថា​ក្មេងប្រុស​ដែល​បាន​ធ្លាក់​ពីលើ​កម្ពស់​ជាង ៣ ម៉ែត្រ ត្រូ​បាន​ស្វា​ឪ​ទម្ងន់ ១៨១ គីឡូក្រាម ឈ្មោះថា Harambe ចាប់​យកទៅ​។​

​    ​ក្មេងប្រុស​នោះបាន​នៅក្នុង​សួន​នោះ​ប្រហែល​១០​នាទី​និង​នៅ​ចន្លោះ​ជើង​សត្វ​ស្វា​នោះ នៅពេល​ស្វា​ត្រូវបាន​បាញ់សម្លាប់ នេះ​បើ​យោងតាម​វេ​ប​សាយ WLWT​។​

​    ​ខណៈ​ដែរ​អាជ្ញាធរ​បាន​កំពុង​ស៊ើបអង្កេត ពួកគេ​ជឿថា​ក្មេងប្រុស​នោះ​លូន​ចេញពី​របាំង​ឃាំង​និង​បន្ទាប់មក​បាន​ធ្លាក់​ទៅ​ក្រោម​តែម្ដង​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់