adverise with khmeread 1

ចុះ Benzema? Real Madrid ប្រកាសថា ខ្លួន​បាន​ទាក់ទង Lewandowski

    ​កីឡាករ Robert Lewandowski អាច​ចាក​ចេញពី​ក្លឹប Bayern Munich នៅ​រដូវក្តៅ​នេះ​បន្ទាប់ពី​ភ្នាក់ងារ​របស់គាត់​បាន​លាតត្រដាង​ថា ការចរចា​ផ្ទេរ​ទៅកាន់​ក្លឹប Real Madrid ត្រូវបាន​ពិភាក្សា​។​

​    ​ភ្នាក់ងារ​របស់ Lewandowski លោក Kucharski បាន​ប្រាប់​ទស្សនាវដ្ដី Spiegel ថា "Real Madrid បាន​ទាក់ទង​យើង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ហើយ​បាន​ស្តាប់​អ្វីៗ​ដែល​ពួកគេ​បាន​និយាយ​។ Real គឺជា​ក្លឹប​ដ៏​ធំ​និង​ជា​ក្លឹប​ដ៏​គួរឱ្យ​ទាក់ទាញ​។ យើង​បាន​ជូនដំណឹង​ទៅកាន់ FC Bayern ថា យើង​បាន​ចរចា​ជាមួយ Madrid"​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ជាមួយ​កុងត្រា​របស់ Lewandowski នៅសល់​បី​ឆ្នាំ​ទៀត ហើយ Real Madrid ប្រហែលជា​ត្រូវ​ចំណាយ ៧៣ លាន​ដុល្លារ​ប្រសិនបើ​ពួកគេ​ចង់បាន​កីឡាករ​រូបនេះ​ពិតមែន ស្របពេល​វេ​ប​សាយ Bild បាន​អះអាងថា ក្រុម​មកពី​ប្រទេស​អេ​ស្ប៉ា​ញ​មួយ​នេះ​នឹង​ស្នើ​កុងត្រា​រយៈពេល​ប្រាំ​មួយឆ្នាំ​ជាមួយ​ប្រាក់​ឈ្នួល​មួយឆ្នាំ ២៨ លាន​ដុល្លារ​។​

​    ​ប្រសិនបើ​រឿង​ទាំងនេះ​កើតឡើង​ពិតមែន អនាគត​របស់ Karim Benzema នឹង​ស្ថិតក្នុង​មន្ទិលសង្ស័យ ប៉ុន្តែ​កីឡាករ​រូបនេះ​ត្រូវបាន​តាមដាន​យ៉ាង​ហ្មត់ចត់​ដោយ​ក្រុម Manchester United និង Arsenal៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់