adverise with khmeread 7

កម្ពុជា​ឈ្នះ​ទី​ម័​រ ២-០ នៅ​ចំពោះមុខ​ទស្សនិកជន​ជាង ៥០.០០០ នាក់​

    ​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​និង​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត ដែល​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ចំពោះមុខ​ទស្សនិកជន​ជាង ៥ ម៉ឺន​នាក់ បានបញ្ចប់​ដោយ​លទ្ធផល ២-០​។​

​    ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានធ្វើ​បាន​យ៉ាង​ល្អ​នៅក្នុង​តង់​ទី ១ ទាំង​ការគ្រប់គ្រង​និង​ការ​ស៊ុត​ចំ​គោលដៅ​បាន​ច្រើនជាង​ក្រុម​ភ្ញៀវ ប៉ុន្តែ​មាន​គ្រាប់​បាល់​ធ្លាយ​តែ ១ គ្រាប់​ប៉ុណ្ណោះ​ដែល​ធ្វើបាន​ដោយ​កីឡាករ សុខ​សា​ណា នៅ​នាទី​ទី ១១​។​

​    ​នៅ​អំឡុង​ម៉ោង​សម្រាក​តង់​ទី ១ ក្រុម​អ្នកគាំទ្រ​កម្ពុជា​បាន​រាំ​កម្សាន្ត​ជាមួយ​បទ​ដ៏​ល្បី​នាពេល​បច្ចុប្បន្ន​គឺ រាំ​ញី​កែងជើង ច្រៀង​ដោយ ពេជ្រ សោភា និង​លោក​ដេវីត​។​

​    ​ឈានចូល​ដល់​តង់​ទី ២ បន្ទាប់ពី​ចាប់ផ្តើមបាន ២ នាទី កីឡាករ ឃួន ឡា​បូ​រាវី បាន​ទម្លាយ​សំណាញ់ ១ គ្រាប់​ទៀត​បន្ទាប់ពី​កីឡាករ ចាន់​វឌ្ឍនាកា​បាន​ទាត់​បាល់ Free Kick​។ នៅក្នុង​តង់​ទី ២ ក្រុមទី​ម័​រ​ខាងកើត​ហាក់​បើក​ការ​វាយ​សម្រុក​ខ្លាំង​ជាពិសេស​ចាប់ពី​នាទី​ទី ៨០ ទៅ ប៉ុន្តែ​ពួកគេ​ហាក់​គ្មាន​សំណាង បន្ទាប់ពី​អ្នកចាំទី​កម្ពុជា​ជួយ​សង្គ្រោះបាន​ច្រើនលើកច្រើនសា​៕​

 

 

adverise with khmeread

មតិយោបល់