adverise with khmeread A49ebc50 e57a 4833 ad0f 684f7abe97b3

លួច​ម៉ូតូ​កាលពី​ឆ្នាំ​២០១៥ ជាប់​ខ្នោះ​ប៉េអឹម​ឆ្នាំ​២០១៦

    កណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បានធ្វើការ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន​ម្នាក់ វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ តាម​ពាក្យបណ្តឹង ពីបទ​លួច ម៉ូតូ​មួយគ្រឿង ម៉ាក DUKE ពណ៌​ស លាយ​ទឹកក្រូច កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៥ កន្លងទៅ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ចក់ ចាន់​សម្បត្តិ ហៅកេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និង​ទីលំនៅ មិន​ពិតប្រាកដ ឃាត់​នៅ​ចំណុច​ផ្ទះជួល​ក្នុង​អាគារ​វប្បធម៌ ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ​។​

    វត្ថុតាង​ចាប់យក​រួម​៖ ១. ម៉ូតូ​០១​គ្រឿង ម៉ាក C.125 ពណ៌​ក្រហម ផ្លាកលេខ ភ្នំពេញ 1BU-3176 និង​២. ដែក​មុខ​សំប៉ែត​ចុង​ស្រួច​សំរាប់​កាច​សោរ​.​ក​ម៉ូតូ ០១​ដើម​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់