adverise with khmeread 352bc872 c5c0 425c ba4a cbe51570f22a

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ជាមួយ​ថ្នាំញៀន​៣​កញ្ចប់​

    កោះកុង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកោះកុង បាន​ចុះបង្ក្រាប​ករណី​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​នៅវេលា​ម៉ោង៥ និង​១០​នាទី ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ នេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ខេត្តកោះកុង បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ដែលមាន​ឈ្មោះ ១.​ឈ្មោះ ម៉ាត់ វ៉ាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​-​ឥស្លាម មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ,២.​ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​មិន​ពិ​ប្រាកដ មាន​ស្រុកកំណើត​ខេត្ត​ពោ​ធ៏​សាត់​,៣.​ឈ្មោះ សួស ស្រី​ពេ​ជ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​បម្រើ​ការងា​រ​ខារ៉ាអូខេ ទីលំនៅ បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​៣ សង្កាត់ ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ និង ៤.​ឈ្មោះ ម៉ី វណ្ណ​និ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

    វត្ថុតាង​ចាប់យក​រួមមាន​៖១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​បី​កញ្ចប់​,២. ម៉ូតូ​ចំនួន​ពីរ​គ្រឿង​, ៣. ទូរ​សព្ទ័​ចំនួន​ប្រាំ​គ្រឿង​, ៤. ទុយោ​ចំនួន​ប្រាំ​ដើម​និង​៥. លុយ​ខ្មែរ​១៣០០០០​រៀល​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តកោះកុង កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់