adverise with khmeread 72fe97ad 8cee 412e 8f12 49033bf6bc2b %281%29

ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវ​អាវុធហត្ថ​វ៉ៃខ្នោះ​

    កណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ស្ថិតនៅ​ចំណុច ភូមិ​-​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ កាលពី​វេលា​ម៉ោង ៨​និង​១៥​នាទី​យប់ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ពៅ សុ​ឋានៈ ហៅ ហេង ភេទ​ប្រុស​ ​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​-​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់