adverise with khmeread 9140af0b c1db 4dcb 85d8 3bb0c7a0ccd0

រថយន្ត​ធុន​ធំ​ដឹក​ជ័រកៅស៊ូ ក្រឡាប់​ចេញពី​ផ្លូវ​

    ក្រចេះ ៖ រថយន្ត​ធុន​ធំ​ដឹក​ជ័រកៅស៊ូ មួយគ្រឿង​បាន ក្រឡាប់ ត្រង់ចំណុច ផ្លូវ​កោង​នា​ថ្ងៃទី​២៩ ​ឧសភា ​ឆ្នាំ២០១៦ វេលា​ម៉ោង ២ នៅ​ចំណុច​ផ្លូវ​កោង ភូមិ​ស្ទឹង​ស្វាយ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ​បណ្តាលឱ្យ​កំពប់​កៅស៊ូ​ពេញ​ដី​តែ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

    ប៉ូលិស​និយាយថា ដំបូង​រថយន្ត​ធំ ដឹក​ជ័រ​កៅ​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​ផ្លូវ​កោង ភូមិ​ស្ទឹង​ស្វាយ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ក៏​រេ​ចង្កូត ក្រឡាប់​ធ្លាក់​ផ្លូវ​តែម្តង​។ តែ​ពុំមាន​បណ្ដាលឱ្យ​អ្នកណា ម្នាក់​រងរបួស អ្វី​ឡើយ​។​

    អ្នកបើកបរ​ឈ្មោះ ប៊ុន ហេង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ ៤ ឃុំ​ក្រ​ចាញ ស្រុក​បាន​លុង ខេត្ត​រតនៈគីរី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់